ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 45:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ គឺ​ក្នុង​ស្រូវ​ភោជ្ជ‌សាលី មួយ​ហូមើរ ត្រូវ​ថ្វាយ​មួយ​ភាគ​ក្នុង​ប្រាំមួយ ក្នុង​មួយ​អេផា ហើយ​ក្នុង​ស្រូវ​ឱក​មួយ​ហូមើរ ត្រូវ​ថ្វាយ​មួយ​ភាគ​ក្នុង​ប្រាំមួយ ក្នុង​មួយ​អេផា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ភោគ​ផល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​ជា​តង្វាយ​នោះ គឺ​ស្រូវ​មួយ​ភាគ​ហុក‌សិប ពោត​មួយ​ភាគ​ហុក‌សិប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​ដង្វាយ​ដែល​ឯង​រាល់​គ្នា​ត្រូវ​ថ្វាយ គឺ​ក្នុង​ស្រូវ​ភោជ្ជ‌សាលី ១​ហូមើរ ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​៦​ក្នុង​១​អេផា ហើយ​ក្នុង​ស្រូវ​ឱក​១​ហូមើរ ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​៦​ក្នុង​១​អេផា​ដែរ

សូមមើលជំពូក

អាល់គីតាប

ភោគ​ផល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​ជា​ជំនូន​នោះ គឺ​ស្រូវ​មួយ​ភាគ​ហុក‌សិប ពោត​មួយ​ភាគ​ហុក‌សិប។

សូមមើលជំពូក



អេ‌សេ‌គាល 45:13
2 ការដាក់ឲ្យឆ្លើយតបគ្នា  

សេកែល ត្រូវ​ជា​ម្ភៃ​កេរ៉ា ហើយ​ម៉ានេ ត្រូវ​ជា​ម្ភៃ​សេកែលបូកនឹង​ម្ភៃ​ប្រាំ​សេកែល បូក​នឹង​ដប់​ប្រាំ​សេកែល។


ឯ​កំណត់​ប្រេង​ដែល​ត្រូវ​ថ្វាយ វាល់​ជា​បាថ គឺ​មួយ​បាថ​ពី​គ័រ​នីមួយ​ៗ ត្រូវ​ថ្វាយមួយ​ភាគ​ក្នុង​ដប់ (ឯ​គ័រ​ស្មើ​នឹង​ហូមើរ គឺ​ត្រូវ​ជា​ដប់​បាថ)។