Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 45:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ឯ​កំណត់​ប្រេង​ដែល​ត្រូវ​ថ្វាយ វាល់​ជា​បាថ គឺ​មួយ​បាថ​ពី​គ័រ​នីមួយ​ៗ ត្រូវ​ថ្វាយមួយ​ភាគ​ក្នុង​ដប់ (ឯ​គ័រ​ស្មើ​នឹង​ហូមើរ គឺ​ត្រូវ​ជា​ដប់​បាថ)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ចំណែក​ឯ​ប្រេង​វិញ ត្រូវ​វាល់​មួយ​ភាគ​រយ​ទុក​ជា​តង្វាយ ដោយ​យក​បាថ មក​វាល់។ មួយ​ហូមែរ មាន​ដប់​បាថ ហើយ​មួយ​គរ*​ក៏​មាន​ដប់​បាថ ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឯ​កំណត់​ប្រេង​ដែល​ត្រូវ​ថ្វាយ ក្នុង​ប្រេង​១​បាថ នោះ​គឺ​ក្នុង​១​គ័រ ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​៥​ក្នុង​១​បាថ ឯ​១​គ័រ នោះ​ស្មើ​នឹង​១​ហូមើរ គឺ​ត្រូវ​ជា​១០​បាថ ដ្បិត​១០​បាថ​ត្រូវ​ជា​១​ហូមើរ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ចំណែក​ឯ​ប្រេង​វិញ ត្រូវ​វាល់​មួយ​ភាគ​រយ​ទុក​ជា​ជំនូន ដោយ​យក​បាថ មក​វាល់។ មួយ​ហូមែរ មាន​ដប់​បាថ ហើយ​មួយ​គរ​ក៏​មាន​ដប់​បាថ ដែរ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 45:14
4 ការដាក់ឲ្យឆ្លើយតបគ្នា  

តួ​សមុទ្រ​នោះ​មាន​កម្រាស់​មួយ​ទះ មាន​គែម​ដូច​ជា​មាត់​ពែង ហើយ​រាង​ដូច​ផ្កា​ច័ន្ធូ ក៏​មាន​ចំណុះ​បាន​ទឹក​ពីរ​ពាន់​អម្រែក ។


ទោះ​ជា​មាន​ចំនួន​រហូត​ដល់​ប្រាក់​មួយ​រយ​ហាប ស្រូវ​មួយ​រយ​រង្វាល់ ស្រា​ទំពាំង‌បាយ‌ជូរ​មួយ​រយ​បាថ ប្រេង​មួយ​រយ​បាថ និង​អំបិល​ជា​ច្រើន ឥត​មាន​កំណត់​ក៏​ដោយ។


នេះ​ជា​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ គឺ​ក្នុង​ស្រូវ​ភោជ្ជ‌សាលី មួយ​ហូមើរ ត្រូវ​ថ្វាយ​មួយ​ភាគ​ក្នុង​ប្រាំមួយ ក្នុង​មួយ​អេផា ហើយ​ក្នុង​ស្រូវ​ឱក​មួយ​ហូមើរ ត្រូវ​ថ្វាយ​មួយ​ភាគ​ក្នុង​ប្រាំមួយ ក្នុង​មួយ​អេផា​ដែរ។


ឯ​ហ្វូង​ចៀម ត្រូវ​យក​មួយ​ក្នុង​ពីររយ ដែល​រក​ស៊ី​នៅ​វាល​ស្មៅ​យ៉ាង​ល្អ នៅ​ស្រុក​អ៊ីស្រា‌អែល​មក​ថ្វាយ ព្រម​ទាំង​តង្វាយ​ម្សៅ តង្វាយ​ដុត និង​តង្វាយ​មេត្រី ដើម្បី​ឲ្យ​បាន​ធួន​នឹង​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​អម្ចាស់​យេហូវ៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម