ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 44:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​រាល់​គ្នា​មិន​បាន​រក្សា​បញ្ញើ​នៃ​របស់​បរិសុទ្ធ​ដែល​យើង​ផ្ញើ​ទុក​នឹង​អ្នក គឺ​បាន​តាំង​ពួក​សាសន៍​ដទៃ​ឲ្យ​រក្សា​បញ្ញើ​របស់​យើង នៅ​ទី​បរិសុទ្ធ​ជំនួស​អ្នក​រាល់​គ្នា​ទៅ​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​រាល់​គ្នា​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​បំពេញ​ការ‌ងារ​បម្រើ​យើង ដោយ​ខ្លួន​ឯង​ផ្ទាល់​ទេ គឺ​អ្នក​រាល់​គ្នា​បាន​ឲ្យ​សាសន៍​ដទៃ​មក​បំពេញ​ការ‌ងារ​ក្នុង​ទីសក្ការៈ ជំនួស​អ្នក​រាល់​គ្នា​ទៅ​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ឯង​រាល់​គ្នា​មិន​បាន​រក្សា​បញ្ញើ​នៃ​របស់​បរិសុទ្ធ​ដែល​អញ​ផ្ញើ​ទុក​នឹង​ឯង គឺ​បាន​តាំង​គេ​ឲ្យ​រក្សា​បញ្ញើ​របស់​អញ នៅ​ទី​បរិសុទ្ធ​តាម​អំពើ​ចិត្ត​ឯង​វិញ។

សូមមើលជំពូក

អាល់គីតាប

អ្នក​រាល់​គ្នា​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​បំពេញ​ការ‌ងារ​បម្រើ​យើង ដោយ​ខ្លួន​ឯង​ផ្ទាល់​ទេ គឺ​អ្នក​រាល់​គ្នា​បាន​ឲ្យ​សាសន៍​ដទៃ​មក​បំពេញ​ការ‌ងារ​ក្នុង​ទី‌សក្ការៈ ជំនួស​អ្នក​រាល់​គ្នា​ទៅ​វិញ»។

សូមមើលជំពូក



អេ‌សេ‌គាល 44:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រម​ទាំង​រក្សា​បញ្ញើ ជា​ត្រសាល​ជំនុំ និង​ទី​បរិសុទ្ធ ហើយ​បញ្ញើ​របស់​ពួក​កូន​ចៅ​លោក​អើរ៉ុន ជា​បង‌ប្អូន​គេ ដែល​សម្រាប់​ការ‌ងារ​របស់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ផង។


ប៉ុន្តែ យើង​នឹង​តាំង​គេ​ជា​អ្នក​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ សម្រាប់​គ្រប់​ការ‌ងារ​ទាំង​នោះ និង​គ្រប់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​នោះ​ដែរ»។


គេ​នឹង​ចូល​មក​ក្នុង​ទី​បរិសុទ្ធ​របស់​យើង ក៏​ចូល​មក​ជិត​តុ​របស់​យើង ដើម្បី​ធ្វើ​ការ‌ងារ​សម្រាប់​យើង ព្រម​ទាំង​រក្សា​បញ្ញើ​របស់​យើង។


ចំណែក​ឯ​អ្នក និង​កូន​ចៅ​របស់​អ្នក ត្រូវ​បំពេញ​ការ‌ងារ​ជា​សង្ឃ​របស់​អ្នក សម្រាប់​ការ​ទាំង​អស់​ខាង​ឯ​អាស‌នា និង​បរិវេណ​ខាង​ក្រោយ​វាំង‌នន។ យើង​ប្រគល់​ការ‌ងារ​ជា​សង្ឃ​ដល់​អ្នក​រាល់​គ្នា ទុក​ជា​អំណោយ តែ​អ្នក​ដទៃ​ណា​ដែល​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់»។


គេ​អាច​ជួយ​បង​ប្អូន​របស់​ខ្លួន​នៅ​ក្នុង​ត្រសាល​ជំនុំ​បាន ក្នុង​ការ​អនុវត្តន៍​ការងារ​របស់​គេ តែ​មិន​ត្រូវ​ធ្វើ​ការ‌ងារ​ទេ។ អ្នក​ត្រូវ​តម្រូវ​ការ‌ងារ​ដល់​ពួក​លេវី​យ៉ាង​នេះ​ឯង»។


អស់​លោក​ជា​អ្នក​ដែល​បាន​ទទួល​ក្រឹត្យ‌វិន័យ​តាម​រយៈ​ពួក​ទេវតា តែ​អស់​លោក​មិន​បាន​កាន់​តាម​សោះ!»។


ខ្ញុំ​ដាស់​តឿន​អ្នក​នៅ​ចំពោះ​ព្រះ ដែល​ទ្រង់​ប្រទាន​ជីវិត​ដល់​អ្វីៗ​ទាំង​អស់ ហើយ​នៅ​ចំពោះ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​បាន​ធ្វើ​បន្ទាល់​យ៉ាង​ល្អ នៅ​មុខ​លោក​ប៉ុនទាស-ពីឡាត់​ថា


ខ្ញុំ​សូម​ដាស់​តឿន​អ្នក​យ៉ាង​ម៉ឺង​ម៉ាត់ នៅ​ចំពោះ​ព្រះ និងនៅ​ចំពោះ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ទ្រង់​រៀប​នឹង​ជំនុំ​ជម្រះ ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់ ហើយ​ដោយ​ការ​យាង​មក​របស់​ព្រះ‌អង្គ និង​ព្រះរាជ្យ​របស់​ព្រះ‌អង្គ​ថា