ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 42:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រទល់​នឹង​ទី‌លាន​ខាង​ក្នុង​ដែល​វាស់​បានម្ភៃ​ហត្ថ ហើយ​ទល់​មុខ​នឹង​កម្រាល​ថ្ម​នៅ​ទី‌លាន​ខាង​ក្រៅ មាន​រានហាល​បី​ជាន់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មួយ​ផ្នែក​នៃ​អាគារ​នោះ នៅ​ទល់​មុខ​នឹង​ទី‌លាន​ខាង​ក្នុង​ដែល​មាន​ប្រវែង​ម្ភៃ​ហត្ថ មួយ​ផ្នែក​ទៀត​នៅ​ទល់​មុខ​នឹង​កម្រាល​ថ្ម​នៃ​ទីធ្លា​ខាង​ក្រៅ។ អាគារ​នោះ​មាន​ថែវ​បី​ជាន់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប្រទល់​នឹង​ទីលាន​ខាង​ក្នុង​ដែល​វាស់​បាន​២០​ហត្ថ ហើយ​ទល់​មុខ​នឹង​កំរាល​ថ្ម​នៅ​ទីលាន​ខាង​ក្រៅ នោះ​មាន​រាន‌ហាល​៣​ជាន់

សូមមើលជំពូក

អាល់គីតាប

មួយ​ផ្នែក​នៃ​អាគារ​នោះ នៅ​ទល់​មុខ​នឹង​ទី‌លាន​ខាង​ក្នុង​ដែល​មាន​ប្រវែង​ម្ភៃ​ហត្ថ មួយ​ផ្នែក​ទៀត​នៅ​ទល់​មុខ​នឹង​កំរាល​ថ្ម​នៃ​ទីធ្លា​ខាង​ក្រៅ។ អាគារ​នោះ​មាន​ថែវ​បី​ជាន់។

សូមមើលជំពូក



អេ‌សេ‌គាល 42:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ឃើញ ក្នុង​កាល​ដែល​ភ្លើង​ធ្លាក់​មក និង​សិរី‌ល្អ​នៃ​ព្រះ​នៅ​លើ​ព្រះ‌វិហារ នោះ​គេ​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ​បង្គំ​នៅ​ទី​ក្រាល​ថ្ម ព្រម​ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ព្រះ‌អង្គ​ប្រកប​ដោយ​ករុណា‌គុណ ឯ​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ នៅ​អស់​កល្ប​ជា‌និច្ច»។


ដំណេក​របស់​យើង​ខៀវ​ខ្ចី រត​ផ្ទះ​របស់​យើង​ជា​ដើម​តា‌ត្រៅ ហើយ​ធ្នឹម​របស់​យើង​ជា​ដើម​កកោះ


ក្បាល​ដែល​នៅ​លើ​ខ្លួន​នាង​ដូច​ជា​ភ្នំ​កើមែល សក់​ក្បាល​នាង​មើល​ទៅ​ដូច​ជា​ពណ៌​ស្វាយ ស្ដេច​ជាប់​ចិត្ត​ដោយ​ដុំ​សក់​នោះ។


ហើយ​នៅ​កណ្ដាល​បន្ទប់​ទាំង​នោះ មាន​ប្រឡោះ​ទទឹង​ម្ភៃ​ហត្ថ​នៅ​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌វិហារ។


រីឯ​បន្ទប់​ខាង​លើចង្អៀត​ជាង ព្រោះ​រានហាល​កាត់​ចេញ​ពី​បន្ទប់​ទាំង​នោះ ជា​ជាង​បន្ទប់​ជាន់​ក្រោម និង​បន្ទប់​ជាន់​កណ្ដាល​នៃ​អាគារ​នោះ។