ឯទ្វារនៃបន្ទប់ទាំងនោះ ក៏បើកទៅខាងកន្លែងដែលសល់នោះ គឺមានទ្វារមួយបើកទៅខាងជើង ហើយមួយទៀតបើកទៅខាងត្បូង មានប្រឡោះសល់នៅព័ទ្ធជុំវិញទទឹងប្រាំហត្ថ។
អេសេគាល 41:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកវាស់ជញ្ជាំងព្រះវិហារ មានកម្រាស់ប្រាំមួយហត្ថ ហើយគ្រប់បន្ទប់ដែលនៅជុំវិញព្រះវិហារ មានទទឹងបួនហត្ថទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកវាស់ជញ្ជាំងខណ្ឌព្រះដំណាក់ ឃើញមានកម្រាស់ប្រាំមួយហត្ថ។ រីឯបន្ទប់អមជុំវិញព្រះដំណាក់មានទទឹងបួនហត្ថ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកលោកវាស់ជញ្ជាំងនៃព្រះវិហារ មាន៦ហត្ថហើយទទឹងគ្រប់ទាំងបន្ទប់ នៅខាងជុំវិញព្រះវិហារ នោះបាន៤ហត្ថគ្រប់ទាំងអស់ អាល់គីតាប គាត់វាស់ជញ្ជាំងខណ្ឌម៉ាស្ជិទ ឃើញមានកំរាស់ប្រាំមួយហត្ថ។ រីឯបន្ទប់អមជុំវិញម៉ាស្ជិទមានទទឹងបួនហត្ថ។ |
ឯទ្វារនៃបន្ទប់ទាំងនោះ ក៏បើកទៅខាងកន្លែងដែលសល់នោះ គឺមានទ្វារមួយបើកទៅខាងជើង ហើយមួយទៀតបើកទៅខាងត្បូង មានប្រឡោះសល់នៅព័ទ្ធជុំវិញទទឹងប្រាំហត្ថ។
ក៏មានបង្អួចបិទ និងក្បាច់ដើមលម៉ើទាំងសងខាងថែវ និងបន្ទប់ខាងៗនៃព្រះវិហារទាំងអស់។