Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 41:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 បន្ទប់​ទាំង​នោះ​មាន​បី​ជាន់ គឺ​បន្ទប់​មួយ​នៅ​លើ​មួយ​ទៀត ទាំង​អស់​មានសាមសិប​បន្ទប់ ត​ជាប់​ពី​ជញ្ជាំង​ព្រះ‌វិហារ សម្រាប់​ជា​បន្ទប់​នៅ​ព័ទ្ធ​ជុំ‌វិញ ដើម្បី​ឲ្យ​បាន​ជាប់​នឹង​ជញ្ជាំង​នោះ តែ​មិន​ឲ្យ​ស៊ក​ចូល​ទៅ​ក្នុង​ជញ្ជាំង​ព្រះ‌វិហារ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 បន្ទប់​អម​ជុំ‌វិញ​ទាំង​នោះ​មាន​បី​ជាន់ ក្នុង​មួយ​ជាន់​មាន​សាម‌សិប​បន្ទប់។ បន្ទប់​នីមួយៗ​ស្ថិត​នៅ​តាម​ជញ្ជាំង​ខាង​ក្រៅ​ដែល​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ដំណាក់ គឺ​មិន​នៅ​តាម​ជញ្ជាំង​ទីសក្ការៈ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 បន្ទប់​ទាំង​នោះ​មាន​៣​ជាន់ គឺ​បន្ទប់​១​នៅ​លើ​១​ទៀត ទាំង​អស់​មាន​៣០​បន្ទប់ ក៏​ត​ជាប់​ពី​ជញ្ជាំង​ព្រះ‌វិហារ សំរាប់​ជា​បន្ទប់​នៅ​ព័ទ្ធ​ជុំវិញ ដើម្បី​ឲ្យ​បាន​ជាប់​នឹង​ជញ្ជាំង​នោះ តែ​មិន​ឲ្យ​ស៊ក​ចូល​ទៅ​ក្នុង​ជញ្ជាំង​ព្រះ‌វិហារ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 បន្ទប់​អម​ជុំ‌វិញ​ទាំង​នោះ​មាន​បី​ជាន់ ក្នុង​មួយ​ជាន់​មាន​សាម‌សិប​បន្ទប់។ បន្ទប់​នីមួយៗ​ស្ថិត​នៅ​តាម​ជញ្ជាំង​ខាង​ក្រៅ​ដែល​ព័ទ្ធ​ជុំ‌វិញ​ម៉ាស្ជិទ គឺ​មិន​នៅ​តាម​ជញ្ជាំង​ម៉ាស្ជិទ​ទេ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 41:6
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ក៏សង់​បន្ទប់​ខាង​ក្រៅ​ដែល​ភ្ជាប់​នឹង​ព្រះ‌វិហារ​ជុំ‌វិញ ជាន់​នីមួយៗ មាន​កម្ពស់​ប្រាំ​ហត្ថ បន្ទប់​ទាំង​នោះ​មាន​ធ្នឹម​ឈើ​តា‌ត្រៅ​ថ្កល់​លើ​ជញ្ជាំង​ព្រះ‌វិហារ។


បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទី‌លាន​ខាង​ក្រៅ ឃើញ​មាន​បន្ទប់ និង​កម្រាល​ថ្ម​ដែល​ធ្វើ​សម្រាប់​ទី‌លាន​នៅ​ជុំ‌វិញ គឺ​មាន​បន្ទប់​សាម​សិប នៅ​លើ​កម្រាល​ថ្ម​នោះ។


បន្ទាប់​មក លោក​វាស់​ជញ្ជាំង​ព្រះ‌វិហារ មាន​កម្រាស់​ប្រាំមួយ​ហត្ថ ហើយ​គ្រប់​បន្ទប់​ដែល​នៅ​ជុំ‌វិញ​ព្រះ‌វិហារ មាន​ទទឹង​បួន​ហត្ថ​ទាំង​អស់។


ដ្បិត​មាន​បី​ជាន់ តែ​ឥត​មាន​សសរ ដូច​ជា​សសរ​ទី‌លាន​ទេ ហេតុ​នោះ​បាន​ជា​ជាន់​លើ​ត្រូវ​ចង្អៀត​ជាង​ជាន់​ក្រោម និង​ជាន់​កណ្ដាល រាប់​ពី​ដី​ឡើង។


អ្នក​រាល់​គ្នា​មាន​ព្រះ‌ចេស្តា​របស់​ព្រះ​កំពុង​ថែ​រក្សា តាម​រយៈ​ជំនឿ ដើម្បី​ទទួល​ការ​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សម្តែង​មក​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម