ទ្រង់ក៏ធ្វើថែវដោយមានសសរ ថែវនោះមានបណ្តោយហាសិបហត្ថ និងទទឹងសាមសិបហត្ថ ក៏មានរានហាលពីមុខនោះ ដែលមានសសរ និងធ្នឹមពីលើជុំវិញ។
អេសេគាល 41:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅផ្ទាំងទ្វារទាំងនោះ គឺជាទ្វារនៃព្រះវិហារ មានឆ្លាក់ជារូបចេរូប៊ីន និងដើមលម៉ើ ដូចជាបានធ្វើនៅជញ្ជាំងដែរ ហើយនៅថែវខាងក្រៅមានក្រាលក្តារ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅលើទ្វារទីសក្ការៈមានឆ្លាក់ក្បាច់ចេរូប៊ីន និងដើមចាក ដូចនៅតាមជញ្ជាំងដែរ។ នៅខាងមុខបន្ទប់ល្វែងដែលនៅខាងក្រៅ មានបាំងសាចធ្វើពីឈើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅផ្ទាំងទ្វារទាំងនោះ គឺជាទ្វារនៃព្រះវិហារ មានឆ្លាក់ជារូបចេរូប៊ីននឹងដើមលម៉ើ ដូចជាបានធ្វើនៅជញ្ជាំងដែរ ហើយនៅបាំងសាចខាងក្រៅមានក្រាលក្តារ អាល់គីតាប នៅលើទ្វារទីសក្ការៈមានឆ្លាក់ក្បាច់ម៉ាឡាអ៊ីកាត់មានស្លាប និងដើមចាក ដូចនៅតាមជញ្ជាំងដែរ។ នៅខាងមុខបន្ទប់ល្វែងដែលនៅខាងក្រៅ មានបាំងសាចធ្វើពីឈើ។ |
ទ្រង់ក៏ធ្វើថែវដោយមានសសរ ថែវនោះមានបណ្តោយហាសិបហត្ថ និងទទឹងសាមសិបហត្ថ ក៏មានរានហាលពីមុខនោះ ដែលមានសសរ និងធ្នឹមពីលើជុំវិញ។
បន្ទប់ទាំងនោះមានបង្អួចបិទ ព្រមទាំងនៅសសរខាងក្នុងទ្វារកំផែងព័ទ្ធជុំវិញ ហើយនៅក្នុងខ្លោងទ្វារមានបង្អួចនៅព័ទ្ធជុំវិញខាងក្នុង និងនៅសសរនីមួយៗមានឆ្លាក់រូបដើមលម៉ើ។
អស់ទាំងទ្វារ និងបង្អួចបិទ ហើយរានហាលនៅជុំវិញទាំងបីជាន់ ដែលប្រទល់មុខនឹងមាត់ទ្វារ បានស្រោបដោយឈើនៅជុំវិញ ចាប់តាំងពីដីឡើងទៅដល់បង្អួច (រីឯបង្អួចទាំងនោះសុទ្ធតែគ្របបិទជិត)
នោះសុទ្ធតែធ្វើដោយមានក្បាច់ជាចេរូប៊ីន និងដើមលម៉ើ មានដើមលម៉ើមួយ នៅកណ្ដាលចេរូប៊ីន និងចេរូប៊ីន ហើយចេរូប៊ីនទាំងនោះសុទ្ធតែមានមុខពីររៀងខ្លួន