Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 41:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 នៅ​ផ្ទាំង​ទ្វារ​ទាំង​នោះ គឺ​ជា​ទ្វារ​នៃ​ព្រះ‌វិហារ មាន​ឆ្លាក់​ជា​រូប​ចេរូប៊ីននឹង​ដើម​លម៉ើ ដូច​ជា​បាន​ធ្វើ​នៅ​ជញ្ជាំង​ដែរ ហើយ​នៅ​បាំង‌សាច​ខាង​ក្រៅ​មាន​ក្រាល​ក្តារ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 នៅ​ផ្ទាំង​ទ្វារ​ទាំង​នោះ គឺ​ជា​ទ្វារ​នៃ​ព្រះ‌វិហារ មាន​ឆ្លាក់​ជា​រូប​ចេរូ‌ប៊ីន និង​ដើម​លម៉ើ ដូច​ជា​បាន​ធ្វើ​នៅ​ជញ្ជាំង​ដែរ ហើយ​នៅ​ថែវ​ខាង​ក្រៅ​មាន​ក្រាល​ក្តារ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 នៅ​លើ​ទ្វារ​ទីសក្ការៈ​មាន​ឆ្លាក់​ក្បាច់​ចេរូប៊ីន និង​ដើម​ចាក ដូច​នៅ​តាម​ជញ្ជាំង​ដែរ។ នៅ​ខាង​មុខ​បន្ទប់​ល្វែង​ដែល​នៅ​ខាង​ក្រៅ មាន​បាំង​សាច​ធ្វើ​ពី​ឈើ។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 នៅ​លើ​ទ្វារ​ទី‌សក្ការៈ​មាន​ឆ្លាក់​ក្បាច់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប និង​ដើម​ចាក ដូច​នៅ​តាម​ជញ្ជាំង​ដែរ។ នៅ​ខាង​មុខ​បន្ទប់​ល្វែង​ដែល​នៅ​ខាង​ក្រៅ មាន​បាំង​សាច​ធ្វើ​ពី​ឈើ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 41:25
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​សុទ្ធ​តែ​ធ្វើ​ដោយ​មាន​ក្បាច់​ជា​ចេរូប៊ីន នឹង​ដើម​លម៉ើ មាន​ដើម​លម៉ើ​១ នៅ​ជា​កណ្តាល​ចេរូប៊ីន នឹង​ចេរូប៊ីន ហើយ​ចេរូប៊ីន​ទាំង​នោះ​សុទ្ធ​តែ​មាន​មុខ​២​រៀង​ខ្លួន


ទ្រង់​ក៏​ធ្វើ​បាំង‌សាច​ដោយ​មាន​សសរ បាំង‌សាច​នោះ​មាន​បណ្តោយ​៥០​ហត្ថ នឹង​ទទឹង​៣០​ហត្ថ ក៏​មាន​រាន‌ហាល​ពី​មុខ​នោះ ដែល​មាន​សសរនឹង​ធ្នឹម​ពី​លើ​នៅ​ជុំវិញ


បន្ទប់​ទាំង​នោះ​មាន​បង្អួច​បិទ ព្រម​ទាំង​នៅ​សសរ​ខាង​ក្នុង​ទ្វារ​កំផែង​ព័ទ្ធ​ជុំវិញ ហើយ​នៅ​ក្នុង​ខ្លោង‌ទ្វារ​ផង មាន​បង្អួច​នៅ​ព័ទ្ធ​ជុំវិញ​ខាង​ក្នុង ហើយ​នៅ​សសរ​នីមួយៗ មាន​ឆ្លាក់​ជា​ដើម​លម៉ើ។


អស់​ទាំង​ទ្វារ នឹង​បង្អួច​បិទ ហើយ​រាន‌ហាល​នៅ​ជុំវិញ​ទាំង​៣​ជាន់ ដែល​ប្រទល់​មុខ​នឹង​មាត់​ទ្វារ បាន​ស្រោប​ដោយ​ឈើ​នៅ​ជុំវិញ ចាប់​តាំង​ពី​ដី​ឡើង​ទៅ​ដល់​បង្អួច (រីឯ​បង្អួច​ទាំង​នោះ សុទ្ធ​តែ​គ្រប​បិទ)


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម