ឯបន្ទះទាំងប៉ុន្មានដែលនៅកណ្ដាលក្រប នោះមានឆ្លាក់ជារូបសិង្ហ គោ និងចេរូប៊ីម ឯនៅខាងលើក្របនោះ មានជើងកំណល់ ហើយក្រោមរូបសិង្ហ និងគោនោះ មានក្បាច់រំយោល
អេសេគាល 41:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បានជាមានមុខមនុស្សបែរទៅខាងដើមលម៉ើម្ខាង ហើយមុខសិង្ហស្ទាវបែរទៅខាងដើមលម៉ើម្ខាងទៀត គឺបានធ្វើយ៉ាងនោះក្នុងព្រះវិហារនៅព័ទ្ធជុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចេរូប៊ីននីមួយៗមានមុខពីរ មុខមនុស្សបែរទៅរកដើមចាកម្ខាង មុខសិង្ហបែរទៅរកដើមចាកម្ខាងទៀត ជាបន្តបន្ទាប់គ្នាព័ទ្ធជុំវិញព្រះដំណាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាមានមុខមនុស្សបែរទៅខាងដើមលម៉ើម្ខាង ហើយមុខសិង្ហស្ទាវបែរទៅខាងដើមលម៉ើម្ខាងទៀត គឺបានធ្វើយ៉ាងនោះក្នុងព្រះវិហារនៅព័ទ្ធជុំវិញ អាល់គីតាប ម៉ាឡាអ៊ីកាត់មានស្លាបនីមួយៗមានមុខពីរ មុខមនុស្សបែរទៅរកដើមចាកម្ខាង មុខសិង្ហបែរទៅរកដើមចាកម្ខាងទៀត ជាបន្តបន្ទាប់គ្នាព័ទ្ធជុំវិញម៉ាស្ជិទ។ |
ឯបន្ទះទាំងប៉ុន្មានដែលនៅកណ្ដាលក្រប នោះមានឆ្លាក់ជារូបសិង្ហ គោ និងចេរូប៊ីម ឯនៅខាងលើក្របនោះ មានជើងកំណល់ ហើយក្រោមរូបសិង្ហ និងគោនោះ មានក្បាច់រំយោល
តួទាំងនោះ គ្រប់គ្នាមានមុខជាមនុស្ស ហើយទាំងបួនមានមុខដូចជាសិង្ហខាងស្តាំ ទាំងបួនក៏មានមុខដូចជាគោនៅខាងឆ្វេង ហើយទាំងបួនមានមុខដូចជាឥន្ទ្រីដែរ
គ្រប់គ្នាមានមុខបួន មុខទីមួយជាមុខដូចជាចេរូប៊ីន មុខទីពីរជាមុខមនុស្ស មុខទីបីជាមុខសិង្ហ ហើយមុខទីបួនជាមុខឥន្ទ្រី។
គ្រប់គ្នាមានមុខបួន ហើយមានស្លាបបួនដែរ នៅក្រោមស្លាបនោះក៏មានសណ្ឋានដូចជាដៃមនុស្ស។