ព្រោះការងាររបស់គេ គឺឲ្យបម្រើពួកកូនចៅលោកអើរ៉ុន សម្រាប់ការងារក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងនៅទីលាន ហើយក្នុងបន្ទប់ទាំងប៉ុន្មាន និងការសម្អាតរបស់បរិសុទ្ធទាំងអស់ គឺជាការងាររបស់ព្រះដំណាក់នៃព្រះ
អេសេគាល 40:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់បន្ទប់ មានបណ្តោយមួយខ្នាត និងទទឹងមួយខ្នាត ឯប្រឡោះកណ្ដាលបន្ទប់ទាំងនោះ មានប្រាំហត្ថ ហើយមាត់ទ្វារថែវនៃទ្វារខាងក្នុងក៏មួយខ្នាតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទប់តូចៗមានបណ្ដោយមួយឈើរង្វាស់ ទទឹងមួយឈើរង្វាស់។ ពីបន្ទប់មួយទៅបន្ទប់មួយ មានចន្លោះប្រាំហត្ថ។ ក្របទ្វារដែលនៅក្បែរច្រកខ្លោងទ្វារខាងក្នុង ក៏មានកម្រាស់មួយឈើរង្វាស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់ទាំងបន្ទប់ មានបណ្តោយ១ខ្នាត នឹងទទឹង១ខ្នាត ឯប្រឡោះកណ្តាលបន្ទប់ទាំងនោះ មាន៥ហត្ថ ហើយមាត់ទ្វារបាំងសាចនៃទ្វារខាងក្នុងក៏១ខ្នាតដែរ អាល់គីតាប បន្ទប់តូចៗមានបណ្ដោយមួយឈើរង្វាស់ ទទឹងមួយឈើរង្វាស់។ ពីបន្ទប់មួយទៅបន្ទប់មួយ មានចន្លោះប្រាំហត្ថ។ ក្របទ្វារដែលនៅក្បែរច្រកខ្លោងទ្វារខាងក្នុង ក៏មានកំរាស់មួយឈើរង្វាស់ដែរ។ |
ព្រោះការងាររបស់គេ គឺឲ្យបម្រើពួកកូនចៅលោកអើរ៉ុន សម្រាប់ការងារក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងនៅទីលាន ហើយក្នុងបន្ទប់ទាំងប៉ុន្មាន និងការសម្អាតរបស់បរិសុទ្ធទាំងអស់ គឺជាការងាររបស់ព្រះដំណាក់នៃព្រះ
ដ្បិតពួកលេវីទាំងបួននាក់ ដែលជាមេពួកឆ្មាំទ្វារ គេជាប់ធ្វើការងាររបស់គេ និងត្រួតលើបន្ទប់ ហើយលើរបស់ថ្លៃវិសេសក្នុងព្រះដំណាក់របស់ព្រះ។
ពេលនោះ ព្រះបាទហេសេគាក៏បង្គាប់ឲ្យរៀបចំបន្ទប់នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា គេក៏រៀបចំ
ចូរយកចិត្តទុកដាក់ ហើយថែរក្សារបស់ទាំងនេះ រហូតដល់អស់លោកបានថ្លឹងរបស់ទាំងនេះ នៅចំពោះមុខប្រធានពួកសង្ឃ និងពួកលេវី និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុកក្នុងសាសន៍អ៊ីស្រាអែល នៅក្រុងយេរូសាឡិម ក្នុងបន្ទប់នៃព្រះដំណាក់របស់ព្រះយេហូវ៉ា។
ខ្ញុំបាននាំពួកគេចូលទៅក្នុងព្រះដំណាក់នៃព្រះយេហូវ៉ា គឺក្នុងបន្ទប់របស់កូនចៅហាណាន ជាកូនយីកដាលា អ្នកសំណព្វរបស់ព្រះ ដែលនៅជាប់បន្ទប់របស់ពួកចៅហ្វាយ នៅពីលើបន្ទប់របស់ម្អាសេយ៉ា កូនសាលូម ជាអ្នកឆ្មាំទ្វារ
មានបន្ទប់ម្ខាងបីនៅទ្វារខាងកើត ទាំងបីមានទំហំដូចគ្នា ហើយសសរក៏មានទំហំដូចគ្នាដែរ។
មានបន្ទប់បីខាងនេះ និងបីខាងនោះដែរ ឯសសរ និងខ្លោងទ្វារនោះ ក៏មានទំហំត្រូវគ្នានឹងទ្វារទីមួយ គឺបណ្តោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។
បន្ទប់នីមួយៗ ទាំងសសរ និងខ្លោងទ្វារមានទំហំដូចគ្នា មានបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ទ្វារនោះក៏មានបណ្តោយហាសិបហត្ថ និងទទឹងម្ភៃប្រាំហត្ថដូចគ្នា។
បន្ទប់នីមួយៗ និងសសរ ហើយខ្លោងទ្វារ ក៏ត្រូវតាមទំហំទាំងនោះទៀត មានទាំងបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ទ្វារនោះក៏មានបណ្តោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។
បន្ទប់ទាំងប៉ុន្មាន សសរ និងខ្លោងទ្វារ ក៏មានបង្អួចនៅជុំវិញ ទ្វារនោះមានបណ្តោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថដូចគ្នា។
រីឯបន្ទប់ខាងលើចង្អៀតជាង ព្រោះរានហាលកាត់ចេញពីបន្ទប់ទាំងនោះ ជាជាងបន្ទប់ជាន់ក្រោម និងបន្ទប់ជាន់កណ្ដាលនៃអាគារនោះ។