ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 40:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ក៏​វាស់​បន្ទប់នោះ បណ្ដោយ​មាន​ប្រវែង​ម្ភៃ​ហត្ថ ហើយមាន​ទី‌លាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ទ្វារ​កំផែង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​វាស់​បន្ទប់​ឃើញ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ។ មាន​ទី‌លាន​នៅ​ជុំ‌វិញ​បន្ទប់​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ក៏​ធ្វើ​សសរ​បាន​៦០​ហត្ថ ហើយ​ទីលាន​ក៏​ត្រឹម​សសរ​ទាំង​នោះ នៅ​ព័ទ្ធ​ជុំវិញ​ទ្វារ​កំផែង

សូមមើលជំពូក

អាល់គីតាប

គាត់​វាស់​បន្ទប់​ឃើញ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ។ មាន​ទី‌លាន​នៅ​ជុំ‌វិញ​បន្ទប់​នោះ។

សូមមើលជំពូក



អេ‌សេ‌គាល 40:14
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​យើង​ថា "សាឡូម៉ូន ជា​កូន​ឯង​នឹង​ស្អាង​ព្រះ‌វិហារ ព្រម​ទាំង​ទី​លាន​ឲ្យ​យើង ដ្បិត​យើង​បាន​រើស​គេ ឲ្យ​បាន​ធ្វើ​ជា​កូន​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ឪពុក​ដល់​គេ។


៙ ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ ហើយ​ចូល​ទៅ​ក្នុង​ទី‌លាន​ព្រះ‌អង្គ ដោយ​សរសើរ! ចូរ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ចូរ​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ!


ត្រូវ​ធ្វើ​ទី‌លាន​នៃ​រោង​ឧបោ‌សថ​ដែរ គឺ​ខាង​ត្បូង​ត្រូវ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប្រវែង​មួយ​រយ​ហត្ថ សម្រាប់​បាំង​ទី‌លាន​ម្ខាង​នោះ


រនាំង​បាំង​ទី‌លាន បង្គោល​រនាំង និង​ជើង​ទ្រ ហើយ​រនាំង​សម្រាប់​មាត់​ទ្វារ​ទី‌លាន


គឺ​ពួក​អ្នក​ដែល​បាន​ច្រូត​ផល​នោះ​នឹង​ស៊ី​វិញ ហើយ​គេ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ឯ​ពួក​អ្នក​ដែល​បាន​ប្រមូល​ផ្លែ​នោះ គេ​នឹង​ផឹក​នៅ​ក្នុង​ទី‌លាន​នៃ​ទី​បរិសុទ្ធ​របស់​យើង។


លោក​ក៏​វាស់​ពី​ដំបូល​បន្ទប់​មួយ ដល់​ដំបូល​បន្ទប់​ម្ខាង ដែល​នៅ​ទល់​មុខ​គ្នា​មាន​ប្រវែង​ម្ភៃ​ប្រាំ​ហត្ថ។


តាំ​ង​ពី​មុខ​ទ្វារ​កំផែង​ត្រង់​ផ្លូវ​ចូល រហូត​ដល់​មុខ​ថែវ​ខាង​ក្នុង​នៃ​ទ្វារ​នោះ​បាន​ហាសិប​ហត្ថ។


ឯ​ក្រប​ទ្វា​នៃ​ព្រះ‌វិហារ មាន​បួន​ជ្រុង​ស្មើ ហើយ​ខាង​មុខ​នៃ​ទី​បរិសុទ្ធ មើល​ទៅ​មាន​សណ្ឋាន​ដូច​គ្នា។


បន្ទាប់​មក លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ឯ​ទី‌លាន​ខាង​ក្រៅ តាម​ផ្លូវ​ទៅ​ទិស​ខាង​ជើង លោក​នាំ​ខ្ញុំ​ទៅ​ឯ​បន្ទប់​ដែល​នៅ​មុខ​ទី‌លាន ដែល​នៅ​ខាង​ជើង​ប្រទល់​មុខ​នឹង​អាគារ។


ពេល​នោះ ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ដល់​ទ្វារ​ទី‌លាន ខ្ញុំ​បាន​មើល​ទៅ​ឃើញ​មាន​ប្រហោង​មួយ​ក្នុង​កំផែង។


ឯ​ម្សៅ​ទាំង​ប៉ុន្មាន​ដែល​សល់​នៅ នោះ​អើរ៉ុន និង​ពួក​កូន​លោក ត្រូវ​បរិ‌ភោគ​ដោយ​ឥត​មាន​ដំបែ​នៅ​ត្រង់​កន្លែង​បរិសុទ្ធ គឺ​ត្រូវ​បរិ‌ភោគ​នៅ​ទី​លាន​ត្រសាល​ជំនុំ។