ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 40:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​បន្ទប់​ម្ខាង​បីនៅ​ទ្វារ​ខាង​កើត ទាំង​បី​មាន​ទំហំ​ដូច​គ្នា ហើយ​សសរ​ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំនួន​បន្ទប់​តូចៗ​នៅ​ខ្លោង​ទ្វារ​ខាង​កើត​មាន​ម្ខាង​បី និង​មាន​ទំហំ​ដូចៗ​គ្នា រីឯ​សសរ​ដែល​នៅ​សង​ខាង​ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បន្ទប់​ទាំង​ប៉ុន្មាន​របស់​ទ្វារ​ខាង​កើត នោះ​មាន​៣​ខាង​នេះ ហើយ​៣​ខាង​នោះ គ្រប់​ទាំង​៣​មាន​ទំហំ​ដូច​គ្នា ហើយ​សសរ​ខាង​នេះនឹង​នៅ​ខាង​នោះ ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ

សូមមើលជំពូក

អាល់គីតាប

ចំនួន​បន្ទប់​តូចៗ​នៅ​ខ្លោង​ទ្វារ​ខាង​កើត​មាន​ម្ខាង​បី និង​មាន​ទំហំ​ដូចៗ​គ្នា រីឯ​សសរ​ដែល​នៅ​សង​ខាង​ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។

សូមមើលជំពូក



អេ‌សេ‌គាល 40:10
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ក៏​វាស់​ទទឹង​ផ្លូវ​ចូល​តាម​ទ្វារ​កំផែង​បាន​ដប់​ហត្ថ ហើយ​បណ្តោយ​បាន​ដប់​បី​ហត្ថ។


មាន​បន្ទប់​បី​ខាង​នេះ និង​បី​ខាង​នោះ​ដែរ ឯ​សសរ និង​ខ្លោង‌ទ្វារ​នោះ ក៏​មាន​ទំហំ​ត្រូវ​គ្នា​នឹង​ទ្វារ​ទី​មួយ គឺ​បណ្តោយ​ហាសិប​ហត្ថ ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។


បន្ទប់​នីមួយៗ ទាំង​សសរ និង​ខ្លោង‌ទ្វារ​មាន​ទំហំ​ដូច​គ្នា មាន​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំ‌វិញ ទ្វារ​នោះ​ក៏​មាន​បណ្តោយ​ហាសិប​ហត្ថ និង​ទទឹង​ម្ភៃ​ប្រាំ​ហត្ថ​ដូច​គ្នា។


នៅ​ខាង​ក្រៅ​នៃ​ទ្វារ​ខាង​ក្នុង មាន​បន្ទប់​ពីរ​នៅ​ក្នុង​ទី‌លាន​ខាង​ក្នុង មួយ​នៅ​ជិត​ទ្វារ​ទិស​ខាង​ជើង បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង ហើយ​មួយ​ទៀត​នៅ​ជិត​ទ្វារ​ខាង​កើត បែរ​មុខ​ទៅ​ទិស​ខាង​ជើង។


គ្រប់​បន្ទប់ មាន​បណ្តោយ​មួយ​ខ្នាត និង​ទទឹង​មួយ​ខ្នាត ឯ​ប្រឡោះ​កណ្ដាល​បន្ទប់​ទាំង​នោះ មាន​ប្រាំ​ហត្ថ ហើយ​មាត់​ទ្វារ​ថែវ​នៃ​ទ្វារ​ខាង​ក្នុង​ក៏​មួយ​ខ្នាត​ដែរ។


រួច​លោក​វាស់​ថែវ​បាន​ប្រាំបី​ហត្ថ ហើយ​សសរ​ថែវ​នោះ​បាន​ពីរ​ហត្ថ ឯ​ថែវ​នៃ​ទ្វារ​កំផែង​នោះ​នៅ​ខាង​ក្នុង។