Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 40:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 បន្ទប់​ទាំង​ប៉ុន្មាន​របស់​ទ្វារ​ខាង​កើត នោះ​មាន​៣​ខាង​នេះ ហើយ​៣​ខាង​នោះ គ្រប់​ទាំង​៣​មាន​ទំហំ​ដូច​គ្នា ហើយ​សសរ​ខាង​នេះនឹង​នៅ​ខាង​នោះ ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 មាន​បន្ទប់​ម្ខាង​បីនៅ​ទ្វារ​ខាង​កើត ទាំង​បី​មាន​ទំហំ​ដូច​គ្នា ហើយ​សសរ​ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ចំនួន​បន្ទប់​តូចៗ​នៅ​ខ្លោង​ទ្វារ​ខាង​កើត​មាន​ម្ខាង​បី និង​មាន​ទំហំ​ដូចៗ​គ្នា រីឯ​សសរ​ដែល​នៅ​សង​ខាង​ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ចំនួន​បន្ទប់​តូចៗ​នៅ​ខ្លោង​ទ្វារ​ខាង​កើត​មាន​ម្ខាង​បី និង​មាន​ទំហំ​ដូចៗ​គ្នា រីឯ​សសរ​ដែល​នៅ​សង​ខាង​ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 40:10
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ក៏​វាស់​ទទឹង​នៃ​ផ្លូវ​ចូល​តាម​ទ្វារ​កំផែង​បាន​១០​ហត្ថ ហើយ​បណ្តោយ​បាន​១៣​ហត្ថ


ហើយ​មាន​បន្ទប់​៣​ខាង​នេះ នឹង​៣​ខាង​នោះ​ដែរ ឯ​សសរ នឹង​ខ្លោង‌ទ្វារ​នោះ ក៏​មាន​ទំហំ​ត្រូវ​គ្នា​នឹង​ទ្វារ​ទី​១ គឺ​បណ្តោយ​៥០​ហត្ថ ទទឹង​២៥​ហត្ថ


ឯ​បន្ទប់​ទាំង​ប៉ុន្មាន នឹង​សសរ ហើយ​ខ្លោង‌ទ្វារ នោះ​មាន​ទំហំ​ដូច​គ្នា​ដែរ មាន​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំវិញ ទ្វារ​នោះ​ក៏​បណ្តោយ​៥០​ហត្ថ នឹង​ទទឹង​២៥​ហត្ថ​ដូច​គ្នា


នៅ​ខាង​ក្រៅ​នៃ​ទ្វារ​ខាង​ក្នុង នោះ​មាន​បន្ទប់​សំរាប់​ពួក​ចំរៀង នៅ​ក្នុង​ទីលាន​ខាង​ក្នុង ដែល​នៅ​ត្រង់​ទ្វារ​ទិស​ខាង​ជើង ឯ​បន្ទប់​ទាំង​នោះ​បើក​ទៅ​ខាង​ត្បូង ហើយ​មាន​១​ទៀត នៅ​ត្រង់​ទ្វារ​ខាង​កើត ដែល​បើក​ទៅ​ទិស​ខាង​ជើង


គ្រប់​ទាំង​បន្ទប់ មាន​បណ្តោយ​១​ខ្នាត នឹង​ទទឹង​១​ខ្នាត ឯ​ប្រឡោះ​កណ្តាល​បន្ទប់​ទាំង​នោះ មាន​៥​ហត្ថ ហើយ​មាត់​ទ្វារ​បាំង‌សាច​នៃ​ទ្វារ​ខាង​ក្នុង​ក៏​១​ខ្នាត​ដែរ


រួច​លោក​វាស់​បាំង‌សាច​បាន​៨​ហត្ថ ហើយ​សសរ​បាំង‌សាច​នោះ​បាន​២​ហត្ថ ឯ​បាំង‌សាច​នៃ​ទ្វារ​កំផែង​នោះ​នៅ​ខាង​ក្នុង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម