យ៉ាកុបក៏ឲ្យនំបុ័ង និងសម្លសណ្តែកបាយដល់អេសាវ ហើយគាត់ក៏បរិភោគ រួចក្រោកដើរចេញទៅ។ អេសាវបានមើលងាយសិទ្ធិជាកូនច្បងរបស់ខ្លួនយ៉ាងដូច្នេះឯង។
អេសេគាល 4:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកត្រូវយកម្សៅភោជ្ជសាលី ម្សៅឱក សណ្តែកអង្គុយ សណ្តែកបាយ ថ្ពៅ ហើយស្រូវអេប៉ូតមកដាក់ក្នុងផើង ហើយប្រើធ្វើជានំបុ័ងសម្រាប់ខ្លួន តាមចំនួនថ្ងៃដែលអ្នកត្រូវដេកផ្អៀងនោះ គឺអ្នកត្រូវស៊ីនំបុ័ងនោះគ្រប់បីរយកៅសិបថ្ងៃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកម្សៅមី អង្ករ កន្ទក់ សណ្ដែក គ្រាប់ពោត និងល្ង មកលាយក្នុងចានតែមួយ ហើយដុតធ្វើនំបុ័ងសម្រាប់បរិភោគ ក្នុងរយៈពេលបីរយកៅសិបថ្ងៃដែលអ្នកដេកផ្អៀង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងយកម្សៅភោជ្ជសាលី ម្សៅឱក សណ្តែកអង្គុយ សណ្តែកបាយ ថ្ពៅ ហើយស្រូវអេប៉ូតមកដាក់ក្នុងផើង ហើយប្រើធ្វើជានំបុ័ងសំរាប់ខ្លួន តាមចំនួនថ្ងៃដែលឯងត្រូវដេកផ្អៀងនោះ គឺឯងត្រូវស៊ីនំបុ័ងនោះគ្រប់៣៩០ថ្ងៃ អាល់គីតាប ចូរយកម្សៅមី អង្ករ កន្ទក់ សណ្ដែក គ្រាប់ពោត និងល្ង មកលាយក្នុងចានតែមួយ ហើយដុតធ្វើនំបុ័ងសម្រាប់បរិភោគ ក្នុងរយៈពេលបីរយកៅសិបថ្ងៃដែលអ្នកដេកផ្អៀង។ |
យ៉ាកុបក៏ឲ្យនំបុ័ង និងសម្លសណ្តែកបាយដល់អេសាវ ហើយគាត់ក៏បរិភោគ រួចក្រោកដើរចេញទៅ។ អេសាវបានមើលងាយសិទ្ធិជាកូនច្បងរបស់ខ្លួនយ៉ាងដូច្នេះឯង។
កាលណាគេបានពង្រាបដីហើយ តើគេមិនព្រោះល្ងស និងបាចល្ងខ្មៅ ព្រមទាំងរោយស្រូវសាលីទៅជាជួរៗ ហើយស្រូវឱកនៅកន្លែងដែលបានតម្រូវទុក និងស្រូវអេប៉ូតតាមក្បែរភ្លឺទេឬ?
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ពួកកូនចៅអ៊ីស្រាអែលនឹងស៊ីនំបុ័ងស្មោកគ្រោករបស់គេយ៉ាងដូច្នោះ នៅកណ្ដាលអស់ទាំងសាសន៍ដែលយើងបណ្តេញគេទៅ»។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ យើងនឹងផ្តាច់ស្បៀងពួកក្រុងយេរូសាឡិម គេនឹងស៊ីនំបុ័ងដោយថ្លឹង ហើយព្រួយបារម្ភ ហើយផឹកទឹកដោយវាល់ ព្រមទាំងភ័យញាប់ញ័រ។