ហេតុនោះបានជាប្រជារាស្ត្ររបស់យើង បានត្រូវចាប់ទៅជាឈ្លើយ គឺដោយព្រោះគេខ្វះប្រាជ្ញា ពួកអ្នករុងរឿងត្រូវអត់ឃ្លានរហិតរហៃទៅ ហើយពួកបណ្ដាជនណែនណាន់ ក៏ខះកដោយស្រេកទឹក។
អេសេគាល 4:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯទឹកក៏ត្រូវវាល់ដែរ គឺពីរកំប៉ុងក្នុងមួយថ្ងៃ ហើយត្រូវផឹកបន្តិចម្តងៗដូចគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯទឹកក៏ត្រូវកម្រិតដែរ គឺក្នុងអំឡុងពេលនោះ មួយថ្ងៃផឹកយ៉ាងច្រើនមួយលីត្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ត្រូវផឹកទឹកដោយវាល់ដែរ គឺ២កំប៉ុងក្នុង១ថ្ងៃ ហើយត្រូវផឹកបន្តិចម្តងៗដូចគ្នា អាល់គីតាប រីឯទឹកក៏ត្រូវកំរិតដែរ គឺក្នុងអំឡុងពេលនោះ មួយថ្ងៃផឹកយ៉ាងច្រើនមួយលីត្រ។ |
ហេតុនោះបានជាប្រជារាស្ត្ររបស់យើង បានត្រូវចាប់ទៅជាឈ្លើយ គឺដោយព្រោះគេខ្វះប្រាជ្ញា ពួកអ្នករុងរឿងត្រូវអត់ឃ្លានរហិតរហៃទៅ ហើយពួកបណ្ដាជនណែនណាន់ ក៏ខះកដោយស្រេកទឹក។
អ្នកត្រូវស៊ីនំបុ័ងនោះទុកដូចជានំម្សៅឱក ហើយត្រូវចម្អិននំបុ័ងនោះនៅមុខគេ ដោយដុតលាមកមនុស្ស»។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ យើងនឹងផ្តាច់ស្បៀងពួកក្រុងយេរូសាឡិម គេនឹងស៊ីនំបុ័ងដោយថ្លឹង ហើយព្រួយបារម្ភ ហើយផឹកទឹកដោយវាល់ ព្រមទាំងភ័យញាប់ញ័រ។
ដ្បិតព្រះអង្គដែលព្រះបានចាត់ឲ្យមក ទ្រង់ថ្លែងព្រះបន្ទូលរបស់ព្រះ ព្រោះព្រះប្រទានព្រះវិញ្ញាណមកដោយគ្មានកម្រិតទេ។