តែបើអ្នកមិនព្រមវិញ ហើយបះបោរផង នោះអ្នកនឹងត្រូវលេបបាត់ដោយមុខដាវ ពីព្រោះព្រះឧស្ឋនៃព្រះយេហូវ៉ា បានមានព្រះបន្ទូលស្រេចហើយ។
អេសេគាល 39:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានធ្វើដល់គេតាមសេចក្ដីស្មោកគ្រោក និងអំពើរំលងរបស់គេ ព្រមទាំងគេចមុខចេញពីគេផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានប្រព្រឹត្តចំពោះពួកគេ តាមអំពើសៅហ្មង និងអំពើទុច្ចរិតរបស់ពួកគេ យើងលែងរវីរវល់នឹងពួកគេទៀតហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានធ្វើដល់គេតាមសេចក្ដីស្មោកគ្រោក នឹងអំពើរំលងរបស់គេ ព្រមទាំងគេចមុខចេញពីគេផង។ អាល់គីតាប យើងបានប្រព្រឹត្តចំពោះពួកគេ តាមអំពើសៅហ្មង និងអំពើទុច្ចរិតរបស់ពួកគេ យើងលែងរវីរវល់នឹងពួកគេទៀតហើយ»។ |
តែបើអ្នកមិនព្រមវិញ ហើយបះបោរផង នោះអ្នកនឹងត្រូវលេបបាត់ដោយមុខដាវ ពីព្រោះព្រះឧស្ឋនៃព្រះយេហូវ៉ា បានមានព្រះបន្ទូលស្រេចហើយ។
វេទនាដល់មនុស្សអាក្រក់គេ នឹងត្រូវសេចក្ដីទុក្ខព្រួយ ដ្បិតការដែលដៃគេបានធ្វើនោះ នឹងបានសងដល់គេវិញ។
គឺជាអំពើទុច្ចរិតរបស់អ្នករាល់គ្នាទេតើ ដែលបានខណ្ឌកណ្ដាលអ្នក និងព្រះ ហើយអំពើបាបរបស់អ្នករាល់គ្នា បានបាំងព្រះភក្ត្រព្រះអង្គមិនឲ្យអ្នកឃើញ ហេតុនោះហើយបានជាព្រះអង្គមិនព្រមស្តាប់។
តើអ្នកមិនបាននាំការនេះមកលើខ្លួនអ្នកទេឬ? ដោយអ្នកបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះរបស់អ្នក ក្នុងកាលដែលព្រះអង្គ កំពុងតែនាំអ្នកតាមផ្លូវនោះ
អំពើទុច្ចរិតរបស់អ្នក នឹងវាយផ្ចាលអ្នក ហើយការរាថយរបស់អ្នក នឹងស្ដីបន្ទោសអ្នកវិញ។ ដូច្នេះ ចូរពិចារណា ហើយដឹងថា ការដែលអ្នកបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃអ្នក ឥតមានចិត្តកោតខ្លាច ដល់យើងនៅក្នុងខ្លួន នោះជាការអាក្រក់ ក៏ជូរចត់ណាស់ហើយ នេះជាព្រះបន្ទូល របស់ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ។
គឺជាផ្លូវដែលអ្នកប្រព្រឹត្ត និងអំពើរបស់អ្នក ដែលបាននាំការទាំងនេះមកលើអ្នក នេះគឺជាសំណងនៃអំពើទុច្ចរិតរបស់អ្នក ពិតប្រាកដជាជូរចត់ណាស់ ព្រោះការនេះលូកមកប៉ះពាល់ដល់ចិត្តអ្នកហើយ។
អំពើទុច្ចរិតរបស់អ្នករាល់គ្នាបានបង្វែរការទាំងនោះចេញ ហើយអំពើបាបរបស់អ្នក បានបង្ខាំងសេចក្ដីល្អចេញពីអ្នករាល់គ្នាដែរ។
ដូច្នេះ យើងបានកម្ចាត់កម្ចាយគេទៅនៅក្នុងអស់ទាំងសាសន៍ គេត្រូវបែងចែកទៅនៅគ្រប់ស្រុក យើងបានជំនុំជម្រះគេតាមផ្លូវគេប្រព្រឹត្ត និងតាមកិរិយារបស់គេ។
យើងនឹងបែរមុខចេញពីគេ ហើយគេនឹងបង្អាប់ទីកំបាំង របស់យើងដែរ និងមានពួកចោរចូលទៅធ្វើបង្អាប់ទីនោះ។
នោះយើងនឹងដើរទាស់អ្នករាល់គ្នាដែរ និងវាយផ្ចាលប្រាំពីរដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់អ្នក។
ពេលនោះ កំហឹងរបស់យើងនឹងឆួលឡើងទាស់នឹងគេនៅថ្ងៃនោះ។ យើងនឹងបោះបង់ចោលគេ ហើយគេចមុខចេញពីគេ គេនឹងត្រូវបានលេបត្របាក់អស់ទៅ។ សេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើននឹងកើតឡើងដល់គេ ដល់ម៉្លេះបានជាគេនឹងនិយាយនៅថ្ងៃនោះថា "សេចក្ដីអាក្រក់ទាំងនេះបានកើតឡើងដល់យើង តើមិនមែនដោយព្រោះតែព្រះនៃយើងមិនគង់ក្នុងចំណោមយើងទេឬ?"