ប៉ុន្តែ បើទ្រង់នាំគេទៅ ស្រេចនឹងព្រះហឫទ័យចុះ ត្រូវខំប្រឹងឲ្យមានកម្លាំងឡើង សម្រាប់នឹងច្បាំង ព្រះនឹងធ្វើឲ្យទ្រង់ដួលនៅមុខពួកខ្មាំសត្រូវ ដ្បិតព្រះអាចនឹងជួយ ឬធ្វើឲ្យដួលក៏បាន»។
អេសេគាល 38:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរឲ្យអ្នកបានរៀបចំខ្លួនជាស្រេចចុះ អើ ចូររៀបចំឡើង គឺទាំងអ្នក និងបណ្ដាកងទ័ពទាំងប៉ុន្មានដែលបានមូលមកឯអ្នក ហើយឲ្យអ្នកធ្វើជាមេទ័ពដល់គេចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរអ្នក និងទាហានដែលនៅជាមួយអ្នក រៀបចំខ្លួនប្រុងប្រៀបជាស្រេច ក្រោមបញ្ជារបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យឯងបានរៀបចំខ្លួនជាស្រេចចុះ អើ ចូររៀបចំឡើង គឺទាំងឯងនឹងបណ្តាកងទ័ពទាំងប៉ុន្មាន ដែលបានមូលមកឯឯងហើយឲ្យឯងធ្វើជាមេទ័ពដល់គេចុះ អាល់គីតាប ចូរអ្នក និងទាហានដែលនៅជាមួយអ្នក រៀបចំខ្លួនប្រុងប្រៀបជាស្រេច ក្រោមបញ្ជារបស់អ្នក។ |
ប៉ុន្តែ បើទ្រង់នាំគេទៅ ស្រេចនឹងព្រះហឫទ័យចុះ ត្រូវខំប្រឹងឲ្យមានកម្លាំងឡើង សម្រាប់នឹងច្បាំង ព្រះនឹងធ្វើឲ្យទ្រង់ដួលនៅមុខពួកខ្មាំសត្រូវ ដ្បិតព្រះអាចនឹងជួយ ឬធ្វើឲ្យដួលក៏បាន»។
ហេតុនេះហើយបានជាព្រះយេហូវ៉ាមានព្រះបន្ទូលពាក្យទាំងនេះ ពីដំណើរស្តេចនោះ គឺថា៖ នាងក្រមុំនៃក្រុងស៊ីយ៉ូនបានស្អប់ខ្ពើមដល់អ្នក ហើយបានមើលងាយដល់អ្នក កូនស្រីនៃក្រុងយេរូសាឡិមបានគ្រវីក្បាលដល់អ្នកហើយ។
ចូរដំឡើងទង់ជ័យទាស់នឹងកំផែងក្រុងបាប៊ីឡូនចុះ ត្រូវឲ្យពួកយាមបានកម្លាំងឡើង ចូរដាក់ពួកចាំយាម ហើយរៀបទ័ពបង្កប់ទៅ ដ្បិតព្រះយេហូវ៉ាបានសម្រេច ហើយបានបង្ហើយការ ដែលព្រះអង្គមានព្រះបន្ទូល ពីដំណើរពួកអ្នកនៅក្រុងបាប៊ីឡូន
ហេតុនេះ ឱអ៊ីស្រាអែលអើយ យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាយ៉ាងនេះឯង ដោយព្រោះយើងនឹងប្រព្រឹត្តដូច្នេះ ចំពោះអ្នករាល់គ្នា ឱអ៊ីស្រាអែលអើយ ចូររៀបចំខ្លួនជួបនឹងព្រះរបស់អ្នកទៅ!