កាលព្រះអង្គចាត់ព្រះវិញ្ញាណរបស់ព្រះអង្គទៅ វាក៏កើតឡើង ហើយព្រះអង្គធ្វើឲ្យផែនដី ស្រស់បស់ឡើងវិញ។
អេសេគាល 37:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ខ្ញុំក៏ថ្លែងទំនាយដូចជាព្រះអង្គបង្គាប់មក រួចខ្យល់ដង្ហើមក៏ចូលទៅក្នុងសពទាំងនោះ ហើយវាក៏រស់ឡើង បានទាំងឈរឡើងជាកងទ័ពយ៉ាងធំក្រៃលែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំថ្លែងព្រះបន្ទូលតាមបញ្ជារបស់ព្រះអម្ចាស់។ ខ្យល់ដង្ហើមក៏ចូលមកក្នុងពួកគេ ពួកគេក៏មានជីវិត ហើយក្រោកឈរឡើង ទៅជាកងទ័ពមួយដែលមានចំនួនយ៉ាងច្រើនឥតគណនា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ខ្ញុំក៏ទាយដូចជាទ្រង់បង្គាប់មក រួចខ្យល់ដង្ហើមក៏ចូលទៅក្នុងសពទាំងនោះ ហើយវាក៏រស់ឡើង បានទាំងឈរឡើងជាកងទ័ពយ៉ាងធំក្រៃលែង។ អាល់គីតាប ខ្ញុំថ្លែងបន្ទូលតាមបញ្ជារបស់អុលឡោះតាអាឡា។ ខ្យល់ដង្ហើមក៏ចូលមកក្នុងពួកគេ ពួកគេក៏មានជីវិត ហើយក្រោកឈរឡើង ទៅជាកងទ័ពមួយដែលមានចំនួនយ៉ាងច្រើនឥតគណនា។ |
កាលព្រះអង្គចាត់ព្រះវិញ្ញាណរបស់ព្រះអង្គទៅ វាក៏កើតឡើង ហើយព្រះអង្គធ្វើឲ្យផែនដី ស្រស់បស់ឡើងវិញ។
ក៏នឹងឮពាក្យអរព្រះគុណ និងសំឡេងអរសប្បាយ ចេញពីនោះមក យើងនឹងធ្វើឲ្យគេចម្រើនឡើង គេមិនមានគ្នាតិចឡើយ យើងក៏នឹងធ្វើឲ្យគេថ្កុំថ្កើងឡើង គេមិនមែនជានគរតូចទាបទៀតទេ។
ហើយដូចជាពុំអាចនឹងរាប់ពួកពលបរិវារនៅលើមេឃ ឬវាល់ខ្សាច់នៅសមុទ្រជាយ៉ាងណា នោះយើងនឹងចម្រើនពូជដាវីឌ ជាអ្នកបម្រើយើង និងពួកលេវី ជាពួកអ្នកទទួលការងាររបស់យើងឲ្យមានច្រើនឡើងយ៉ាងនោះដែរ។
ខ្ញុំក៏ធ្វើតាមបង្គាប់ខ្ញុំយកអីវ៉ាន់ចេញទាំងថ្ងៃ ដូចជាអីវ៉ាន់សម្រាប់ដំណើរនិរទេស ហើយនៅពេលល្ងាចខ្ញុំជីកទម្លុះកំផែងដោយដៃខ្ញុំ ក៏បញ្ចេញអីវ៉ាន់ក្នុងទីងងឹត ហើយលីយកទៅនៅចំពោះភ្នែកគេ។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដល់ឆ្អឹងទាំងនេះដូច្នេះថា: មើល៍! យើងនឹងឲ្យមានខ្យល់ដង្ហើមចូលក្នុងអ្នករាល់គ្នា ហើយអ្នកនឹងមានជីវិតរស់។
ប៉ុន្តែ ក្រោយបីថ្ងៃកន្លះនោះមក ព្រះវិញ្ញាណនៃជីវិតដែលមកពីព្រះ បានចូលក្នុងសាកសពអ្នកទាំងពីរ ហើយគេក៏ក្រោកឈរឡើង ឯពួកអ្នកដែលឃើញភ័យខ្លាចជាខ្លាំង។