មនុស្សសុចរិតដែលចុះចាញ់ ចំពោះមនុស្សអាក្រក់ នោះធៀបដូចជារន្ធទឹកល្អក់ ក៏ដូចជាក្បាលទឹកដែលខូចហើយដែរ។
អេសេគាល 34:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកហ្វូងចៀមរបស់យើង វាត្រូវស៊ីស្មៅ ដែលអ្នករាល់គ្នាជាន់ឈ្លី ហើយផឹកទឹកដែលអ្នកបានធ្វើឲ្យល្អក់នោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចៀមឯទៀតៗរបស់យើងស៊ីស្មៅដែលអ្នករាល់គ្នាជាន់ឈ្លី ហើយផឹកទឹកដែលអ្នករាល់គ្នាបានធ្វើឲ្យល្អក់!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកហ្វូងចៀមរបស់អញ វាត្រូវស៊ីស្មៅ ដែលឯងរាល់គ្នាជាន់ឈ្លី ហើយផឹកទឹកដែលឯងបានធ្វើឲ្យល្អក់នោះវិញ។ អាល់គីតាប ចៀមឯទៀតៗរបស់យើងស៊ីស្មៅដែលអ្នករាល់គ្នាជាន់ឈ្លី ហើយផឹកទឹកដែលអ្នករាល់គ្នាបានធ្វើឲ្យល្អក់!»។ |
មនុស្សសុចរិតដែលចុះចាញ់ ចំពោះមនុស្សអាក្រក់ នោះធៀបដូចជារន្ធទឹកល្អក់ ក៏ដូចជាក្បាលទឹកដែលខូចហើយដែរ។
យើងនឹងទទួលអ្នករាល់គ្នា ទុកដូចជាក្លិនក្រអូប ក្នុងកាលដែលយើងបាននាំអ្នកចេញពីពួកសាសន៍ដទៃ ហើយប្រមូលអ្នកពីអស់ទាំងស្រុកដែលអ្នកត្រូវខ្ចាត់ខ្ចាយទៅនោះ យើងនឹងបានបរិសុទ្ធក្នុងពួកអ្នករាល់គ្នា នៅចំពោះភ្នែកអស់ទាំងសាសន៍ដទៃ។
ការដែលអ្នករាល់គ្នាបានស៊ីស្មៅនៅទីវាលល្អ តើជាការតិចតួចដល់អ្នកឬ បានជាអ្នកជាន់ឈ្លីស្មៅដែលនៅសល់ ហើយដែលអ្នករាល់គ្នាបានផឹកទឹកថ្លានោះ បានជាអ្នកទៅកកូរឡើងឲ្យល្អក់ ដោយជើងដូច្នេះ?
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដល់វារាល់គ្នាថា៖ «យើង គឺយើងនេះហើយ នឹងជំនុំជម្រះរវាងចៀមធាត់នឹងចៀមស្គម