ព្រះយេហូវ៉ាបានសម្ដែងអង្គទ្រង់ឲ្យគេស្គាល់ ព្រះអង្គបានសម្រេចដោយយុត្តិធម៌ មនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃរបស់គេធ្វើ។ ប្រគំភ្លេងស្រងូត -បង្អង់
អេសេគាល 33:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិតក្នុងកាលដែលយើងបានធ្វើឲ្យស្រុកនេះស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង ដោយព្រោះអំពើគួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្តនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាយើងធ្វើឲ្យស្រុកនេះក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ ព្រោះតែអំពើដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មាន ដែលពួកគេបានប្រព្រឹត្ត ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបានធ្វើឲ្យស្រុកនេះស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង ដោយព្រោះអស់ទាំងអំពើគួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្តនោះ។ អាល់គីតាប ពេលណាយើងធ្វើឲ្យស្រុកនេះក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ ព្រោះតែអំពើដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មាន ដែលពួកគេបានប្រព្រឹត្ត ពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។ |
ព្រះយេហូវ៉ាបានសម្ដែងអង្គទ្រង់ឲ្យគេស្គាល់ ព្រះអង្គបានសម្រេចដោយយុត្តិធម៌ មនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃរបស់គេធ្វើ។ ប្រគំភ្លេងស្រងូត -បង្អង់
ពេលនោះ សាសន៍អេស៊ីព្ទនឹងដឹងថា យើងជាព្រះយេហូវ៉ា នៅពេលយើងបានកិត្តិសព្ទដោយបំបាក់ផារ៉ោន រទេះចម្បាំង និងពួកពលសេះរបស់ស្ដេច»។
ដោយធ្វើឲ្យស្រុករបស់គេត្រឡប់ជាទីស្រឡាំងកាំង ហើយជាទីដែលធ្វើឲ្យមនុស្សហួសចិត្តជានិច្ច។ អស់អ្នកដែលដើរកាត់តាមនោះ នឹងព្រឺសម្បុរ ហើយគ្រវីក្បាល។
យើងនឹងតាំងមុខទាស់នឹងគេ គេនឹងចេញពីភ្លើងមួយ តែភ្លើងមួយទៀតនឹងឆេះគេ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងតាំងមុខទាស់នឹងគេ។
យើងនឹងធ្វើឲ្យស្រុកនេះត្រូវចោលស្ងាត់ ដោយព្រោះគេបានប្រព្រឹត្តរំលង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
គេនឹងសងការអាស្រូវបារាយណ៍របស់នាងទៅលើនាងវិញ ហើយនាងនឹងត្រូវរងទ្រាំទោសនៃការគោរពដល់រូបព្រះរបស់នាងដែរ នោះនាងនឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត»។
យើងនឹងធ្វើឲ្យស្រុកនេះស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង នោះសេចក្ដីឆ្មើងឆ្មៃនៃអំណាចវានឹងផុតទៅ ហើយភ្នំទាំងប៉ុន្មានរបស់ស្រុកអ៊ីស្រាអែល នឹងត្រូវចោលស្ងាត់នៅឥតមានអ្នកណាដើរកាត់ឡើយ។
មួយទៀត កូនមនុស្សអើយ ពួកកូនចៅរបស់សាសន៍អ្នក គេនិយាយគ្នាពីអ្នកនៅក្បែរកំផែង ហើយនៅមាត់ទ្វារផ្ទះ គេនិយាយគ្នា គឺគ្រប់គ្នានិយាយនឹងបងប្អូនខ្លួនថា ចូរយើងទៅស្តាប់ព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ាចុះ។
យើងនឹងធ្វើការមួយនៅក្នុងអ្នក ជាការដែលយើងមិនដែលធ្វើពីដើមមក ហើយទៅមុខទៀតក៏មិនដែលធ្វើឲ្យដូចឡើយ ដោយព្រោះអស់ទាំងការគួរស្អប់ខ្ពើមរបស់អ្នក។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ចូរទះដៃ ហើយតន្ត្រំជើងចុះ ដោយពាក្យថា វរហើយ ដោយព្រោះការគួរស្អប់ខ្ពើមដ៏អាក្រក់របស់ពូជពង្សអ៊ីស្រាអែល ដ្បិតគេនឹងត្រូវដួលដោយដាវ ដោយគ្រោះទុរ្ភិក្ស និងដោយអាសន្នរោគ។
ពួកអ្នកដែលត្រូវសម្លាប់ គេនឹងដួលនៅកណ្ដាលអ្នក នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
ស្តេចកាន់ទុក្ខ ហើយពួកចៅហ្វាយអស់សង្ឃឹម ឯដៃប្រជាជននៅក្នុងស្រុកត្រូវញ័ររន្ធត់ យើងនឹងធ្វើដល់គេតាមអំពើដែលគេប្រព្រឹត្ត ហើយនឹងជំនុំជម្រះគេ តាមគួរនឹងទោសរបស់គេ នោះគេនឹងដឹងថា យើងនេះហើយ ជាព្រះយេហូវ៉ាពិត។
ភ្នែកយើងនឹងមិនប្រណី ឬអាណិតមេត្តាដល់អ្នកឡើយ គឺយើងនឹងទម្លាក់អំពើរបស់អ្នកមកលើអ្នក នោះអស់ទាំងរបស់គួរស្អប់ខ្ពើមរបស់អ្នក នឹងនៅកណ្ដាលអ្នកហើយ ដូច្នេះ អ្នកនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។