នៅគ្រានោះ នឹងមានអាសនាមួយនៅកណ្ដាលស្រុកអេស៊ីព្ទ សម្រាប់បូជាថ្វាយដល់ព្រះយេហូវ៉ា ហើយនៅត្រង់ព្រំដែននឹងមានបង្គោលមួយ សម្រាប់រំឭកពីព្រះយេហូវ៉ា
អេសេគាល 30:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះបន្ទូល នៃព្រះយេហូវ៉ា បានមកដល់ខ្ញុំថា អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ |
នៅគ្រានោះ នឹងមានអាសនាមួយនៅកណ្ដាលស្រុកអេស៊ីព្ទ សម្រាប់បូជាថ្វាយដល់ព្រះយេហូវ៉ា ហើយនៅត្រង់ព្រំដែននឹងមានបង្គោលមួយ សម្រាប់រំឭកពីព្រះយេហូវ៉ា
គេនឹងមកវាយស្រុកអេស៊ីព្ទ គ្រានោះ មនុស្សណាដែលសម្រាប់ស្លាប់ នឹងត្រូវស្លាប់ទៅ អ្នកណាដែលសម្រាប់ដឹកទៅជាឈ្លើយ នឹងត្រូវដឹកទៅ ហើយអ្នកណាដែលសម្រាប់ដាវ នឹងត្រូវប្រគល់ទៅដល់ដាវ
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរសាសន៍ដទៃទាំងប៉ុន្មាន។
នៅឆ្នាំទីម្ភៃប្រាំពី ខែទីមួយ ថ្ងៃទីមួយ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖
«កូនមនុស្សអើយ ចូរតាំងមុខអ្នកទាស់នឹងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយថ្លែងទំនាយទាស់នឹងគេ ព្រមទាំងស្រុកអេស៊ីព្ទទាំងមូលផងថា
នៅថ្ងៃនោះ យើងនឹងឲ្យស្នែងមួយប៉ិចឡើង ដល់ពួកវង្សអ៊ីស្រាអែល ហើយយើងនឹងបើកមាត់អ្នក នៅកណ្ដាលពួកគេ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
«កូនមនុស្សអើយ ចូរថ្លែងទំនាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរទ្រហោយំថា ថ្ងៃនោះវេទនាម៉្លេះ!
ដ្បិតយើងបានធ្វើឲ្យសេចក្ដីស្ញែងខ្លាចរបស់យើងកើតឡើងនៅក្នុងស្ថានរបស់មនុស្សរស់ ហើយវានឹងត្រូវផ្តេកនៅកណ្ដាលពួកអ្នកដែលមិនទទួលកាត់ស្បែក ជាមួយពួកអ្នកដែលត្រូវស្លាប់ដោយដាវដែរ គឺផារ៉ោននោះ ព្រមទាំងពួកកកកុញ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។