មើល៍ ព្រះករុណាពឹងស្រុកអេស៊ីព្ទ ប្រៀបដូចជាដើមត្រែងដែលបាក់ ទុកជាឈើច្រត់ ដែលបើកាលណាផ្អែកទៅលើ នោះនឹងចាក់ទម្លុះដៃវិញ។ គឺផារ៉ោនជាស្តេចស្រុកអេស៊ីព្ទ ធ្វើយ៉ាងដូច្នេះដល់អស់អ្នកណាដែលពឹងដល់គេ។
អេសេគាល 29:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកអ៊ីស្រាអែលចាប់កាន់នោះក៏បាក់បែកទៅ ហើយចាក់ហែកស្មាគេអស់រលីង កាលគេច្រត់ពឹងមកលើអ្នក នោះអ្នកក៏បាក់ទៅ ធ្វើឲ្យគេថ្លស់ចង្កេះទាំងអស់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលពួកគេតោងអ្នក ស្រាប់តែអ្នកបាក់ ហើយធ្វើឲ្យពួកគេមុតដៃ ដាច់រហូតដល់ស្មា។ នៅពេលពួកគេផ្អែកលើអ្នក ស្រាប់តែអ្នករលំ ហើយធ្វើឲ្យពួកគេថ្លោះចង្កេះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកអ៊ីស្រាអែលបានចាប់យកកាន់ នោះឯងក៏បាក់បែកទៅ ហើយចាក់ហែកស្មាគេអស់រលីង កាលគេច្រត់ពឹងមកលើឯង នោះឯងបានចាក់ទៅធ្វើឲ្យថ្លស់ចង្កេះគេ។ អាល់គីតាប នៅពេលពួកគេតោងអ្នក ស្រាប់តែអ្នកបាក់ ហើយធ្វើឲ្យពួកគេមុតដៃ ដាច់រហូតដល់ស្មា។ នៅពេលពួកគេផ្អែកលើអ្នក ស្រាប់តែអ្នករលំ ហើយធ្វើឲ្យពួកគេថ្លោះចង្កេះ»។ |
មើល៍ ព្រះករុណាពឹងស្រុកអេស៊ីព្ទ ប្រៀបដូចជាដើមត្រែងដែលបាក់ ទុកជាឈើច្រត់ ដែលបើកាលណាផ្អែកទៅលើ នោះនឹងចាក់ទម្លុះដៃវិញ។ គឺផារ៉ោនជាស្តេចស្រុកអេស៊ីព្ទ ធ្វើយ៉ាងដូច្នេះដល់អស់អ្នកណាដែលពឹងដល់គេ។
ការដែលទុកចិត្តពឹងដល់មនុស្សមិនស្មោះ នៅគ្រាលំបាក នោះធៀបដូចជាធ្មេញបាក់ និងជើងពិការ។
គេនឹងមានសេចក្ដីស្រយុត ហើយស្រងាកចិត្ត ដោយព្រោះស្រុកអេធីយ៉ូពី ដែលជាទីសង្ឃឹមរបស់គេ និងស្រុកអេស៊ីព្ទ ជាទីអួតអាងរបស់គេដែរ។
ដូច្នេះ កម្លាំងរបស់ផារ៉ោន នឹងបានជាសេចក្ដីខ្មាសដល់អ្នករាល់គ្នាវិញ ហើយការជ្រកកោនក្រោមម្លប់ស្រុកអេស៊ីព្ទ នឹងបានជាសេចក្ដីវិលវល់ដល់អ្នកដែរ។
មើល៍! អ្នកពឹងដល់ស្រុកអេស៊ីព្ទទុកជាឈើច្រត់ គឺជាដើមត្រែងកំបាក់នោះ ដែលបើកាលណាផ្អែកទៅលើ នោះនឹងចាក់ទម្លុះដៃវិញ គឺផារ៉ោន ជាស្តេចអេស៊ីព្ទ គេបែបយ៉ាងនោះ ដល់អស់អ្នកណាដែលពឹងដល់គេ។
យើងរង់ចាំជំនួយឡើងផ្សាភ្នែក តែគ្មានអ្នកណាមកជួយយើងសោះ ការដែលយើងបានរង់ចាំនោះ គឺយើងចាំមើលផ្លូវសាសន៍មួយ ដែលជួយសង្គ្រោះមិនបាន។
ពួកវង្សអ៊ីស្រាអែលនឹងលែងទុកចិត្តគេទៀត ជាការដែលរំឭកពីអំពើទុច្ចរិតរបស់ខ្លួន គ្រប់វេលាណាដែលងាកបែរមើលទៅឯគេ ដូច្នេះ គេនឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត»។
ទោះបើយ៉ាងនោះ គង់តែគេត្រូវចាប់ទៅជាឈ្លើយ កូនតូចៗរបស់គេត្រូវបោកកម្ទេចនៅតាមផ្លូវ ក៏បានបោះឆ្នោតចាប់មនុស្សមានត្រកូលខ្ពស់របស់គេ ហើយអស់អ្នកធំរបស់គេត្រូវជាប់ច្រវាក់
ស្រុកអេធីយ៉ូពី និងស្រុកអេស៊ីព្ទ ជាកម្លាំងរបស់គេ ហើយកម្លាំងនោះក៏ប្រមាណមិនបានផង ស្រុកពូត និងស្រុកលីប៊ី ជាជំនួយរបស់គេដែរ