ត្រូវប្រាប់ដល់ក្រុងទីរ៉ុសថា អស់អ្នកដែលនៅត្រង់ទ្វារសមុទ្រ ជាអ្នកជំនួញសម្រាប់ជនជាតិនៅកោះជាច្រើនអើយ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ទីរ៉ុសអើយ អ្នកបានពោលថា យើងមានលម្អគ្រប់លក្ខណ៍ហើយ។
អេសេគាល 27:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាទំនិញរបស់អ្នកចេញទៅតាមផ្លូវសមុទ្រ នោះអ្នកបានចម្អែតដល់សាសន៍ជាច្រើន អ្នកបានធ្វើឲ្យពួកស្តេចនៅផែនដីមានជាច្រើនឡើង ដោយសារទ្រព្យសម្បត្តិ និងទំនិញដ៏បរិបូររបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលអ្នកដឹកទំនិញនៅតាមសមុទ្រ ប្រជាជនជាច្រើនបានឆ្អែត។ ទ្រព្យសម្បត្តិ និងទំនិញដ៏បរិបូណ៌របស់អ្នក បានធ្វើឲ្យស្ដេចជាច្រើននៅផែនដី ក្លាយទៅជាអ្នកមាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទំនិញឯងបានចេញទៅតាមផ្លូវសមុទ្រ នោះឯងបានចំអែតដល់សាសន៍ជាច្រើន ឯងបានធ្វើឲ្យពួកស្តេចនៅផែនដីមានជាច្រើនឡើង ដោយសារទ្រព្យសម្បត្តិ នឹងទំនិញដ៏បរិបូររបស់ឯង អាល់គីតាប ពេលអ្នកដឹកទំនិញនៅតាមសមុទ្រ ប្រជាជនជាច្រើនបានឆ្អែត។ ទ្រព្យសម្បត្តិ និងទំនិញដ៏បរិបូណ៌របស់អ្នក បានធ្វើឲ្យស្ដេចជាច្រើននៅផែនដី ក្លាយទៅជាអ្នកមាន។ |
ត្រូវប្រាប់ដល់ក្រុងទីរ៉ុសថា អស់អ្នកដែលនៅត្រង់ទ្វារសមុទ្រ ជាអ្នកជំនួញសម្រាប់ជនជាតិនៅកោះជាច្រើនអើយ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ទីរ៉ុសអើយ អ្នកបានពោលថា យើងមានលម្អគ្រប់លក្ខណ៍ហើយ។
ដ្បិតដោយសារការជួញប្រែដ៏បរិបូររបស់អ្នក នោះគេបានបំពេញអ្នកដោយសេចក្ដីច្រឡោត ហើយអ្នកបានធ្វើបាប ហេតុនោះ យើងបានបោះចោលអ្នកចេញពីភ្នំនៃព្រះ ទុកដូចជារបស់អាប់ឱនទៅវិញ ឱចេរូប៊ីនដែលគ្របបាំងអើយ យើងបានបំផ្លាញអ្នកចេញពីកណ្ដាលថ្មភ្លឺចាំងនោះ
ក្រុងទីរ៉ុសបានធ្វើទីមាំមួនសម្រាប់ខ្លួន ក៏បានប្រមូលប្រាក់គរទុក ដូចជាធូលីដី និងមាសយ៉ាងវិសេសដូចជាភក់នៅក្នុងផ្លូវ។
គេបាចធូលីដីលើក្បាល ហើយយំសោក និងកាន់ទុក្ខ ទាំងពោលថា៖ «វេទនាហើយ! វេទនាហើយ! ទីក្រុងដ៏ធំ ដែលពួកអ្នកមាននាវាទាំងអស់នៅតាមសមុទ្ររកស៊ីមានបាន ដោយសារទ្រព្យសម្បត្តិរបស់ក្រុងនេះ ដ្បិតក្រុងនេះបានវិនាសបាត់ទៅ តែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ។
ដ្បិតអស់ទាំងជាតិសាសន៍បានផឹកស្រានៃកាមគុណដ៏ស្មោកគ្រោករបស់វា ពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយពួកឈ្មួញនៅផែនដីរកស៊ីមានបាន ក៏ដោយសារតែអំណាចនៃភាពឆើតឆាយរបស់វាដែរ»។