អេសេគាល 27:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងនាវាស្រុកតើស៊ីសជាពួកដឹកទំនិញអ្នក អ្នកបានចម្រើនជាពោរពេញឡើង ហើយបានថ្កុំថ្កើងយ៉ាងក្រៃលែងនៅកណ្ដាលសមុទ្រនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សំពៅពីស្រុកតើស៊ីសដឹកជញ្ជូនទំនិញរបស់អ្នក អ្នកមានទ្រព្យសម្បត្តិយ៉ាងច្រើនលើសលុប ដូចសំពៅពេញទៅដោយទំនិញ នៅកណ្ដាលសមុទ្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងនាវាស្រុកតើស៊ីសជាពួកដឹកទំនិញឯង ឯងបានចំរើនជាពោរពេញឡើង ហើយបានថ្កុំថ្កើងយ៉ាងក្រៃលែង នៅកណ្តាលសមុទ្រនោះ។ អាល់គីតាប សំពៅពីស្រុកតើស៊ីសដឹកជញ្ជូនទំនិញរបស់អ្នក អ្នកមានទ្រព្យសម្បត្តិយ៉ាងច្រើនលើសលប់ ដូចសំពៅពេញទៅដោយទំនិញ នៅកណ្ដាលសមុទ្រ។ |
ដ្បិតស្តេចមានក្រុមនាវាតើស៊ីស ដើរផ្លូវសមុទ្រ ជាមួយវានារបស់ហ៊ីរ៉ាម ក្រុមនាវាតើស៊ីសនោះក៏ដឹកយកមាស ប្រាក់ ភ្លុក ទោច និងក្ងោកមកក្នុងបីឆ្នាំម្ដង។
ឱពួកនាវាតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ដ្បិតទីមាំមួនរបស់អ្នកបានត្រូវបំផ្លាញហើយ។
ពិតប្រាកដជាអស់ទាំងកោះនឹងរង់ចាំយើង ហើយនាវាពីស្រុកតើស៊ីសនឹងមកមុនគេ ដើម្បីនាំពួកកូនប្រុសៗរបស់អ្នកមកពីស្រុកឆ្ងាយ មានទាំងមាសប្រាក់របស់គេមកជាមួយផង ព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះរបស់អ្នក ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដ្បិតព្រះអង្គបានលើកតម្កើងអ្នកឡើង។
ពួកទាំងនេះបានយកទំនិញយ៉ាងល្អ វេចដោយសំពត់ពណ៌ខៀវ ហើយប៉ាក់ និងសម្លៀកបំពាក់មានតម្លៃដាក់ចុះក្នុងហិបធ្វើពីឈើតាត្រៅ ហើយចងដោយខ្សែ មកលក់ដូរជាមួយអ្នក។