ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 21:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​មូល​គ្នា ចូរ​ទៅ​ខាង​ស្តាំ ចូរ​តម្រៀប​គ្នា ចូរ​ទៅ​ខាង​ឆ្វេង ខាង​ណា​ក៏​ដោយ​ដែល​អ្នក​តម្រង់​មុខ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដាវ​អើយ ចូរ​ប្រើ​មុខ​ដ៏​មុត​របស់​ឯង! ចូរ​វាត់​ទៅ​ខាង​ស្ដាំ វាត់​ទៅ​ខាង​ឆ្វេង! តម្រង់​ទៅ​គ្រប់​ទិស‌ទី!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​មូល​គ្នា ចូរ​ទៅ​ខាង​ស្តាំ ចូរ​ដំរៀប​គ្នា ចូរ​ទៅ​ខាង​ឆ្វេង ខាង​ណា​ក៏​ដោយ​ដែល​ឯង​ដំរង់​មុខ​ទៅ

សូមមើលជំពូក

អាល់គីតាប

ដាវ​អើយ ចូរ​ប្រើ​មុខ​ដ៏​មុត​របស់​ឯង! ចូរ​វាត់​ទៅ​ខាង​ស្ដាំ វាត់​ទៅ​ខាង​ឆ្វេង! តម្រង់​ទៅ​គ្រប់​ទិស‌ទី!

សូមមើលជំពូក



អេ‌សេ‌គាល 21:16
8 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ស្រុក​នេះ​ទាំង​មូល​មិន​នៅ​ចំពោះ​មុខក្មួយ​ទេ​ឬ? ដូច្នេះ ចូរ​ក្មួយ​បែក​ចេញ​ពី​អ៊ំ​ទៅ​ចុះ បើ​ក្មួយ​រើស​យក​ខាង​ឆ្វេង នោះ​អ៊ំ​នឹង​ទៅ​ខាង​ស្តាំ ឬ​បើ​ក្មួយ​រើស​យក​ខាង​ស្តាំ នោះ​អ៊ំ​នឹង​ទៅ​ខាង​ឆ្វេង​វិញ»។


ប្រសិន‌បើ​យើង​នាំ​ដាវ​មក​លើ​ស្រុក​នោះ ដោយ​បង្គាប់​ថា ដាវ​អើយ ចូរ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​ចុះ ហើយ​យើង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ពី​នោះ


បង​ស្រី​អ្នក គឺ​សាម៉ារី ទាំង​កូន​ស្រី​របស់​គេ​ដែរ ដែល​នៅ​ខាង​ជើង ហើយ​ប្អូន​ស្រី​អ្នក​ដែល​នៅ​ខាងត្បូង នោះ​គឺ​ជា​សូដុម និង​កូន​ស្រី​របស់​គេ។


យើង​បានដាក់​ដាវ ដែល​ផ្គង​ចាំ​នៅ​មាត់​ទ្វារ​ទាំង​ប៉ុន្មាន​នៃ​ទី​ក្រុង​គេ ដើម្បី​ឲ្យ​ចិត្ត​គេ​រលាយ​ទៅ ហើយ​ឲ្យ​គេ​ចំពប់​ដួល​កាន់​តែ​ច្រើន​ឡើង ដាវ​នោះ​បាន​ធ្វើ​ឲ្យ​ដូច​ជា​ផ្លេក‌បន្ទោរ ក៏​បាន​សំលៀង​សម្រាប់​កាប់​សម្លេះ។


យើង​នឹង​ទះ​ដៃ​ដែរ នឹង​ធ្វើ​ឲ្យ​សេចក្ដី​ក្រោធ​របស់​យើង​សម្រាក​ទៅ​វិញ គឺ​យើង ជា​ព្រះ‌យេហូវ៉ា​នេះ យើង​បាន​ចេញ​វាចា​ហើយ»។


ចូរ​អ្នក​តម្រូវ​ឲ្យ​មាន​ផ្លូវ​មួយ សម្រាប់​ឲ្យ​ដាវ​បាន​ទៅ​ដល់​ក្រុង​រ៉ាបាត នៃ​ពួក​កូន​ចៅ​អាំម៉ូន និង​មួយ​ទៀត​ចូល​ទៅ​ក្រុង​ស្រុក​យូដា ដល់​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​មាំ‌មួន។


ដូច្នេះ ដោយ​ព្រោះ​យើង​នឹង​កាត់​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ចេញ​ពី​អ្នក នោះ​ដាវ​របស់​យើង​នឹង​ចេញ​ពី​ស្រោម ទៅ​ទាស់​នឹង​គ្រប់​ទាំង​មនុស្ស ចាប់​តាំង​ពី​ខាង​ត្បូង​រហូត​ដល់​ខាង​ជើង។


ពី​ព្រោះ​យើង​នឹង​ចាត់​អាសន្ន‌រោគ​ទៅ​ក្នុង​វា និង​ឈាម​ទៅគ្រប់​ផ្លូវ​របស់​វា ពួក​អ្នក​ដែល​ត្រូវ​របួស​នឹង​ដួល​នៅ​កណ្ដាល​វា ដោយ​មាន​ដាវ​គ្រប​សង្កត់​នៅ​គ្រប់​ទិស នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។