អេសេគាល 19:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរថា តើម្តាយអ្នកថាអ្វី? គឺជាសិង្ហញី ដែលបានក្រាបនៅកណ្ដាលសិង្ហឈ្មោល ក៏បំបៅកូន នៅកណ្ដាលពួកសិង្ហស្ទាវ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ម្ដាយរបស់អ្នកជាសិង្ហញី ដេកនៅក្នុងចំណោមសិង្ហឈ្មោល ហើយបំបៅកូននៅក្នុងចំណោមសិង្ហស្ទាវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរថា តើម្តាយឯងជាអ្វី គឺជាសិង្ហញី ដែលបានក្រាបនៅកណ្តាលសិង្ហឈ្មោល ក៏បំបៅកូននៅកណ្តាលពួកសិង្ហស្ទាវ អាល់គីតាប «ម្ដាយរបស់អ្នកជាសិង្ហញី ដេកនៅក្នុងចំណោមសិង្ហឈ្មោល ហើយបំបៅកូននៅក្នុងចំណោមសិង្ហស្ទាវ។ |
ឱព្រះអើយ សូមបំបាក់ធ្មេញនៅក្នុងមាត់គេ ឱព្រះយេហូវ៉ាអើយ សូមកាច់ចង្កូមពួកសិង្ហស្ទាវទាំងនោះទៅ!
សូរសន្ធឹករបស់ពួកនោះ នឹងដូចជាសូរគ្រហឹមរបស់មេសិង្ហ គេនឹងគ្រហឹមដូចជាកូនសិង្ហ គេនឹងគ្រហឹម ហើយចាប់រំពាយកទៅ ឥតមានអ្នកណាជួយឲ្យរួចបានឡើយ។
ក៏បានចិញ្ចឹមកូនមួយ ដែលត្រឡប់ទៅជាសិង្ហស្ទាវ ហើយបានហាត់ចាប់រំពា វាក៏ត្របាក់លេបមនុស្សទៅ។
«កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយប្រាប់ថា ពីដើមអ្នកប្រៀបដូចជាសិង្ហស្ទាវរបស់សាសន៍ទាំងប៉ុន្មាន ហើយដូចជាសត្វសម្បើមនៅក្នុងសមុទ្រ អ្នកបានធ្លាយចេញមកជាមួយទន្លេទាំងប៉ុន្មានរបស់អ្នក ហើយបានធ្វើឲ្យទឹកខ្វល់ឡើងដោយជើងអ្នក ព្រមទាំងឲ្យទន្លេរបស់អ្នកល្អក់ទាំងអស់ដែរ»។
មានឮសំឡេងពួកគង្វាលទ្រហោយំ សេចក្ដីរុងរឿងរបស់គេត្រូវបំផ្លាញ ក៏ឮសំឡេងស្រែកក្រហឹមរបស់សិង្ហស្ទាវ ដ្បិតសេចក្ដីអំនួតរបស់ទន្លេយ័រដាន់បានខូចអស់ទៅ។