ប្រហែលជាបីខែក្រោយមក មានគេមកប្រាប់លោកយូដាថា៖ «នាងតាម៉ារ ជាកូនប្រសារបស់លោក បានធ្វើជាស្ត្រីពេស្យា ហើយថែមទាំងមានផ្ទៃពោះដោយសារអំពើពេស្យានោះទៀតផង»។ លោកយូដាពោលថា៖ «ចូរនាំវាចេញមក ហើយដុតវាចោលទៅ!»
អេសេគាល 16:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកធ្វើខុសពីស្រីធម្មតា ក្នុងការពេស្យារបស់អ្នក ដោយឥតមានអ្នកណាដូចអ្នក ដើម្បីរួមដំណេកនឹងអ្នកឡើយ ហើយដោយអ្នកចេញឈ្នួលឲ្យគេ មិនមែនគេចេញឈ្នួលដល់អ្នកទេ យ៉ាងនោះបានជាអ្នកខុសពីគេហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងប្រព្រឹត្តផ្ទុយពីស្រីពេស្យាឯទៀតៗ គ្មាននរណាស្វែងរកនាង គ្មាននរណាបង់ប្រាក់នាងទេ ផ្ទុយទៅវិញ នាងបែរជាបង់ប្រាក់ឲ្យគេ គឺនាងធ្វើផ្ទុយពីអ្នកដទៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយឯងខុសពីស្រីធម្មតា ក្នុងការសំផឹងរបស់ឯង ដោយឥតមានអ្នកណារកតាមឯង ដើម្បីរួមដំណេកនឹងឯងឡើយ ហើយដោយឯងចេញឈ្នួលឲ្យគេ មិនមែនគេចេញឈ្នួលដល់ឯងទេ យ៉ាងនោះបានជាឯងខុសពីគេហើយ។ អាល់គីតាប នាងប្រព្រឹត្តផ្ទុយពីស្រីពេស្យាឯទៀតៗ គ្មាននរណាស្វែងរកនាង គ្មាននរណាបង់ប្រាក់ឲ្យនាងទេ ផ្ទុយទៅវិញ នាងបែរជាបង់ប្រាក់ឲ្យគេ គឺនាងធ្វើផ្ទុយពីអ្នកដទៃ។ |
ប្រហែលជាបីខែក្រោយមក មានគេមកប្រាប់លោកយូដាថា៖ «នាងតាម៉ារ ជាកូនប្រសារបស់លោក បានធ្វើជាស្ត្រីពេស្យា ហើយថែមទាំងមានផ្ទៃពោះដោយសារអំពើពេស្យានោះទៀតផង»។ លោកយូដាពោលថា៖ «ចូរនាំវាចេញមក ហើយដុតវាចោលទៅ!»
ក្រោយមក ប្រពន្ធរបស់ចៅហ្វាយលោកចេះតែដៀងភ្នែកមើលលោកយ៉ូសែប ហើយនិយាយថា៖ «មកដេកជាមួយខ្ញុំ!»។
គេតែងតែឲ្យឈ្នួលដល់ស្រីពេស្យាទាំងប៉ុន្មាន តែអ្នកវិញ អ្នកឲ្យឈ្នួលដល់សហាយអ្នកទាំងអស់ ក៏សូកគេឲ្យមករកអ្នកពីគ្រប់ទិសទីវិញ សម្រាប់ទទួលរួមបវេណី។
ដ្បិតគេបានឡើងទៅស្រុកអាសស៊ើរ ដូចជាលាព្រៃដែលនៅដាច់តែឯង អេប្រាអិមបានជួលគូស្នេហ៍។