Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 16:34 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 នាង​ប្រព្រឹត្ត​ផ្ទុយ​ពី​ស្រី​ពេស្យា​ឯ​ទៀតៗ គ្មាន​នរណា​ស្វែង​រក​នាង គ្មាន​នរណា​បង់​ប្រាក់​នាង​ទេ ផ្ទុយ​ទៅ​វិញ នាង​បែរ​ជា​បង់​ប្រាក់​ឲ្យ​គេ គឺ​នាង​ធ្វើ​ផ្ទុយ​ពី​អ្នក​ដទៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 អ្នក​ធ្វើ​ខុស​ពី​ស្រី​ធម្មតា ក្នុង​ការ​ពេស្យា​របស់​អ្នក ដោយ​ឥត​មាន​អ្នក​ណា​ដូច​អ្នក ដើម្បី​រួម​ដំណេក​នឹង​អ្នក​ឡើយ ហើយ​ដោយ​អ្នក​ចេញ​ឈ្នួល​ឲ្យ​គេ មិន​មែន​គេ​ចេញ​ឈ្នួល​ដល់​អ្នក​ទេ យ៉ាង​នោះ​បាន​ជា​អ្នក​ខុស​ពី​គេ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ហើយ​ឯង​ខុស​ពី​ស្រី​ធម្មតា ក្នុង​ការ​សំផឹង​របស់​ឯង ដោយ​ឥត​មាន​អ្នក​ណា​រក​តាម​ឯង ដើម្បី​រួម​ដំណេក​នឹង​ឯង​ឡើយ ហើយ​ដោយ​ឯង​ចេញ​ឈ្នួល​ឲ្យ​គេ មិន​មែន​គេ​ចេញ​ឈ្នួល​ដល់​ឯង​ទេ យ៉ាង​នោះ​បាន​ជា​ឯង​ខុស​ពី​គេ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

34 នាង​ប្រព្រឹត្ត​ផ្ទុយ​ពី​ស្រី​ពេស្យា​ឯ​ទៀតៗ គ្មាន​នរណា​ស្វែង​រក​នាង គ្មាន​នរណា​បង់​ប្រាក់​ឲ្យ​នាង​ទេ ផ្ទុយ​ទៅ​វិញ នាង​បែរ​ជា​បង់​ប្រាក់​ឲ្យ​គេ គឺ​នាង​ធ្វើ​ផ្ទុយ​ពី​អ្នក​ដទៃ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 16:34
5 ការដាក់ឲ្យឆ្លើយតបគ្នា  

បី​ខែ​កន្លង​មក​ទៀត មាន​គេ​នាំ​ដំណឹង​មក​ប្រាប់​លោក​យូដា​ថា៖ «នាង​តាម៉ារ ជា​កូន​ប្រសា​របស់​លោក បាន​ខូច​ខ្លួន​ហើយ ឥឡូវ​នេះ ថែម​ទាំង​មាន​ផ្ទៃ​ពោះ​ទៀត​ផង»។ លោក​យូដា​ពោល​ថា៖ «អូស​វា​ចេញ​ទៅ​ក្រៅ ដុត​ទាំង​រស់​ទៅ!»។


ក្រោយ​មក ភរិយា​ម្ចាស់​របស់​លោក​យ៉ូសែប​ចាប់​ចិត្ត​ស្រឡាញ់​លោក ហើយ​បបួល​លោក​ថា៖ «សុំ​មក​រួម​ដំណេក​ជា​មួយ​ខ្ញុំ!»។


ធម្មតា ស្រី​ពេស្យា​តែង​តែ​ទទួល​ជំនូន រីឯ​នាង នាង​បែរ​ជា​យក​ជំនូន​ទៅ​ឲ្យ​សហាយ​របស់​ខ្លួន​ទៅ​វិញ។ នាង​យក​ជំនូន​ទៅ​ទាក់‌ទាញ​ពួក​គេ​ពី​គ្រប់​ទី​កន្លែង មក​រួម​ផិត​ក្បត់​ជា​មួយ​នាង។


ឥឡូវ​នេះ ស្រី​ពេស្យា​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!


សត្វ​លា​ព្រៃ​តែ​នៅ​ដាច់​ពី​គេ តែ​អេប្រាអ៊ីម​បែរ​ជា​លក់​ខ្លួន​ឲ្យ ស្រុក​អាស្ស៊ីរី ដែល​ជា​សហាយ​របស់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម