ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 10:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចំណែក​ចេរូ‌ប៊ីន​មួយ​ក៏​លូក​ដៃ​ពី​កណ្ដាល​ពួក​ចេរូ‌ប៊ីន ទៅ​ចាប់​យក​ភ្លើង​ដែល​នៅ​កណ្ដាល​ចេរូ‌ប៊ីន ទៅ​ដាក់​ក្នុង​ដៃ​របស់​មនុស្ស ដែល​ស្លៀក​សំពត់​ទេស‌ឯក ហើយ​អ្នក​នោះ​ទទួល​យក​ចេញ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ចេរូប៊ីន​មួយ​លូក​ដៃ​ទៅ​កាន់​ភ្លើង ដែល​កំពុង​ឆេះ​នៅ​ចន្លោះ​ពួក​ចេរូប៊ីន ហើយ​យក​ភ្លើង​ហុច​ទៅ​ឲ្យ​បុរស​នោះ។ គាត់​ក៏​ទទួល​យក រួច​ចេញ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចំណែក​ចេរូប៊ីន​១​ក៏​លូក​ដៃ​ពី​កណ្តាល​ពួក​ចេរូប៊ីន ទៅ​ចាប់​យក​ភ្លើង​ដែល​នៅ​កណ្តាល​ចេរូប៊ីន ទៅ​ដាក់​ក្នុង​ដៃ​របស់​មនុស្ស ដែល​ស្លៀក​សំពត់​ទេស‌ឯក ហើយ​អ្នក​នោះ​ទទួល​យក រួច​ចេញ​ទៅ

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​មួយ​លូក​ដៃ​ទៅ​កាន់​ភ្លើង ដែល​កំពុង​ឆេះ​នៅ​ចន្លោះ​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប ហើយ​យក​ភ្លើង​ហុច​ទៅ​ឲ្យ​បុរស​នោះ។ គាត់​ក៏​ទទួល​យក រួច​ចេញ​ទៅ។

សូមមើលជំពូក



អេ‌សេ‌គាល 10:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​សត្វមាន​ជីវិត​ទាំង​នោះ មាន​ទ្រង់​ទ្រាយ​ដូច​ជា​រងើក​ភ្លើង ហើយ​ដូច​ជា​ចន្លុះ​ឆេះ ដែល​ទ្រោល​ចុះ​ឡើង​នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​នោះ ឯ​ភ្លើង​ក៏​ភ្លឺ​ចាំង មាន​ផ្លេក‌បន្ទោរ​ចេញ​ពី​ភ្លើង​នោះ​មកផង។


ពេល​ព្រះ‌អង្គ​បាន​បង្គាប់​មនុស្ស​ដែល​ស្លៀក​សំពត់​ទេស‌ឯក ឲ្យ​កើប​យក​រងើក​ភ្លើង​ពី​កណ្ដាល​កង់​ទាំង​នោះ គឺ​ពី​កណ្ដាល​ចេរូ‌ប៊ីន​ហើយ នោះ​លោក​ក៏​ចូល​ទៅ​ឈរ​នៅ​ក្បែរ​កង់​ទាំង​នោះ។


ខណៈ​នោះ នៅ​ក្រោម​ស្លាប​របស់​ចេរូ‌ប៊ីន ឃើញ​មាន​សណ្ឋាន​ដូច​ជា​ដៃ​មនុស្ស​លេច​មក។