អេសេគាល 10:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ពេលព្រះអង្គបានបង្គាប់មនុស្សដែលស្លៀកសំពត់ទេសឯក ឲ្យកើបយករងើកភ្លើងពីកណ្ដាលកង់ទាំងនោះ គឺពីកណ្ដាលចេរូប៊ីនហើយ នោះលោកក៏ចូលទៅឈរនៅក្បែរកង់ទាំងនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ព្រះអម្ចាស់បង្គាប់ទៅបុរសដែលពាក់អាវទេសឯកសុទ្ធដូចតទៅ៖ «ចូរយកភ្លើងពីក្នុងកង់ នៅចន្លោះពួកចេរូប៊ីនមក!»។ បុរសនោះក៏ទៅឈរក្បែរកង់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 រីឯកាលទ្រង់បានបង្គាប់មនុស្សដែលស្លៀកសំពត់ទេសឯក ឲ្យកើបយករងើកភ្លើងពីកណ្តាលកង់ទាំងនោះ គឺពីកណ្តាលចេរូប៊ីនហើយ នោះលោកក៏ចូលទៅឈរនៅក្បែរកង់ទាំងនោះ សូមមើលជំពូកអាល់គីតាប6 អុលឡោះតាអាឡាបង្គាប់ទៅបុរសដែលពាក់អាវទេសឯកសុទ្ធដូចតទៅ៖ «ចូរយកភ្លើងពីក្នុងកង់ នៅចន្លោះពួកម៉ាឡាអ៊ីកាត់មានស្លាបមក!»។ បុរសនោះក៏ទៅឈរក្បែរកង់។ សូមមើលជំពូក |
កាលខ្ញុំគន់មើល ឃើញគេយកបល្ល័ង្កជាច្រើនមកតាំង ហើយព្រះដ៏មានព្រះជន្មពីចាស់បុរាណ គង់លើបល្ល័ង្ករបស់ព្រះអង្គ ព្រះអង្គមានព្រះពស្ត្រសស្គុសដូចហិមៈ ហើយព្រះកេសានៅព្រះសិរព្រះអង្គ សដូចរោមចៀមយ៉ាងស្អាត ឯបល្ល័ង្កព្រះអង្គសុទ្ធតែជាអណ្ដាតភ្លើង ហើយកង់នៃបល្ល័ង្កនោះ ជាភ្លើងដែលកំពុងឆេះ។