នៅថ្ងៃទីប្រាំ ខែទីបួន ឆ្នាំទីសាមសិប ពេលខ្ញុំនៅជាមួយពួកឈ្លើយ នៅមាត់ទន្លេកេបារ ពេលនោះ មេឃបានបើកចំហ ហើយខ្ញុំឃើញនិមិត្តពីព្រះ។
អេសេគាល 10:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកចេរូប៊ីននោះក៏ឡើងទៅ នេះហើយជាសត្វមានជីវិត ដែលខ្ញុំឃើញក្បែរទន្លេកេបារ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកចេរូប៊ីនទាំងនោះក៏ហោះឡើង គឺសត្វលោកដែលខ្ញុំបានឃើញក្បែរទន្លេកេបារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកចេរូប៊ីននោះក៏ឡើងទៅ នេះហើយជាតួមានជីវិត ដែលខ្ញុំឃើញក្បែរទន្លេកេបារ អាល់គីតាប ពួកម៉ាឡាអ៊ីកាត់មានស្លាបទាំងនោះក៏ហោះឡើង គឺសត្វលោកដែលខ្ញុំបានឃើញក្បែរទន្លេកេបារ។ |
នៅថ្ងៃទីប្រាំ ខែទីបួន ឆ្នាំទីសាមសិប ពេលខ្ញុំនៅជាមួយពួកឈ្លើយ នៅមាត់ទន្លេកេបារ ពេលនោះ មេឃបានបើកចំហ ហើយខ្ញុំឃើញនិមិត្តពីព្រះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់អេសេគាលជាកូនប៊ូស៊ី ដែលជាសង្ឃនៅស្រុកខាល់ដេក្បែរទន្លេកេបារ ហើយព្រះយេហូវ៉ាក៏ដាក់ព្រះហស្តលើលោកនៅទីនោះ។
ហើយនៅកណ្ដាលនោះ ក៏មានភាពដូចជាសត្វមានជីវិតបួនរូប ដែលមើលទៅបែបយ៉ាងនេះ គឺគ្រប់គ្នាមានភាពដូចជាមនុស្ស
កាលណាចេរូប៊ីនទៅណា កង់នោះក៏អមទៅជាមួយ ហើយកាលណាចេរូប៊ីនកាងស្លាបដើម្បីឡើងផុតពីដី នោះកង់ក៏មិនខាននឹងអមទៅជាមួយដែរ។
ពួកចេរូប៊ីនក៏កាងស្លាបហោះទៅ កង់ទាំងនោះក៏ទៅជាមួយដែរ ហើយសិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលសណ្ឋិតពីលើ
ដូចជានិមិត្តដែលលេចមកឲ្យខ្ញុំឃើញ គឺដូចជានិមិត្តដែលខ្ញុំបានឃើញ ក្នុងកាលដែលខ្ញុំមក ដើម្បីបំផ្លាញទីក្រុង និមិត្តទាំងនោះ ដូចជានិមិត្តដែលខ្ញុំបានឃើញ នៅក្បែរទន្លេកេបារដែរ ដូច្នេះ ខ្ញុំក៏ដួលផ្កាប់មុខចុះ។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ អ្នកឃើញការដែលគេប្រព្រឹត្តឬទេ? គឺជាការគួរស្អប់ខ្ពើមយ៉ាងណា ដែលពូជពង្សអ៊ីស្រាអែលធ្វើនៅទីនេះ ដើម្បីឲ្យយើងបានឃ្លាតឆ្ងាយពីទីបរិសុទ្ធរបស់យើង តែចាំមើល អ្នកនឹងឃើញការគួរស្អប់ខ្ពើម យ៉ាងសម្បើមជាងនេះទៅទៀត»។
ទោះបើគេចិញ្ចឹមបីបាច់កូនឲ្យធំឡើង ក៏យើងនឹងដកហូតគេទៅ រហូតទាល់តែឥតមាននៅសល់។ វេទនាដល់គេហើយ ពេលណាយើងចាកចេញពីគេ!