អេសេគាល 10:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាទៅ ក៏ទៅទាំងបួនខាង ឥតងាកបែរទៅឯណាក្នុងកាលដែលកំពុងតែទៅនោះឡើយ គឺទិសណាដែលតម្រង់ទៅ ទាំងអស់ក៏ទៅតាម ឥតងាកបែរទៅឯណាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលកង់ទាំងនោះវិលទៅមុខ វាអាចវិលទៅទិសទាំងបួន ដោយឥតងាករេ គឺវាវិលទៅមុខ តាមទិសដែលមុខរបស់ចេរូប៊ីនបែរទៅគេ ដោយឥតងាករេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាទៅ នោះក៏ទៅទាំង៤ខាង ឥតងាកបែរទៅឯណាក្នុងកាលដែលកំពុងតែទៅនោះឡើយ គឺទិសណាដែលដំរង់ទៅ នោះទាំងអស់ក៏ទៅតាម ឥតងាកបែរទៅឯណាឡើយ អាល់គីតាប ពេលកង់ទាំងនោះវិលទៅមុខ វាអាចវិលទៅទិសទាំងបួន ដោយឥតងាករេ គឺវាវិលទៅមុខ តាមទិសដែលមុខរបស់ម៉ាឡាអ៊ីកាត់មានស្លាបបែរទៅគេ ដោយឥតងាករេឡើយ។ |
នៅទីណាដែលព្រះវិញ្ញាណត្រូវទៅ កង់ទាំងនោះក៏ទៅដែរ គឺវិញ្ញាណរបស់សត្វមានជីវិតនៅក្នុងកង់នោះ។
កង់ទាំងបួននោះ មានសណ្ឋានដូចគ្នាទាំងអស់ គឺបែបដូចជាមានកង់មួយនៅក្នុងកង់មួយទៀត។
សណ្ឋានមុខរបស់តួទាំងនោះ គឺដូចជាមុខដែលខ្ញុំបានឃើញនៅក្បែរទន្លេកេបារ សត្វទាំងនោះបានហើរត្រង់ទៅខាងមុខរៀងខ្លួន។