ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱពួកទេវតារបស់ព្រះអង្គអើយ អស់លោកជាអ្នកខ្លាំងពូកែ ដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ ក៏ស្តាប់តាមព្រះសូរសៀង នៃព្រះបន្ទូលរបស់ព្រះអង្គជានិច្ច!
អេសេគាល 1:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាសត្វមានជីវិតទាំងបួនបានហោះទៅ កង់ទាំងនោះក៏អមទៅដែរ កាលណាសត្វមានជីវិតទាំងបួនបានលើកឡើងផុតពីដីទៅ កង់ទាំងនោះក៏បានលើកឡើងទៅដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលសត្វទាំងបួនទៅមុខ កង់ក៏វិលទៅមុខ ពេលសត្វទាំងបួនហោះឡើងផុតពីដី កង់ក៏ឡើងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាតួមានជីវិតទាំង៤បានហោះទៅ នោះកង់ទាំងនោះក៏អមទៅដែរ កាលណាតួមានជីវិតទាំង៤បានលើកឡើងផុតពីដីទៅ នោះកង់ទាំងនោះក៏បានលើកឡើងដូចគ្នា អាល់គីតាប ពេលសត្វទាំងបួនទៅមុខ កង់ក៏វិលទៅមុខ ពេលសត្វទាំងបួនហោះឡើងផុតពីដី កង់ក៏ឡើងដែរ។ |
ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱពួកទេវតារបស់ព្រះអង្គអើយ អស់លោកជាអ្នកខ្លាំងពូកែ ដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ ក៏ស្តាប់តាមព្រះសូរសៀង នៃព្រះបន្ទូលរបស់ព្រះអង្គជានិច្ច!
ពេលខ្ញុំកំពុងមើលសត្វមានជីវិតទាំងនោះ ខ្ញុំឃើញមានកង់នៅលើដី ក្បែរសត្វមានជីវិតទាំងនោះ គឺកង់មួយសម្រាប់សត្វនីមួយៗទាំងបួន។
ពេលណាសត្វនោះទៅមុខ កង់ក៏ទៅដែរ ពេលណាសត្វនោះឈប់ កង់ក៏ឈប់ដែរ កាលណាសត្វនោះឡើងផុតពីដី កង់ទាំងឡាយក៏បានលើកឡើងអមទៅព្រមគ្នា ដ្បិតវិញ្ញាណរបស់សត្វមានជីវិតនៅជាប់ក្នុងកង់ដែរ។
កាលណាចេរូប៊ីនទៅណា កង់នោះក៏អមទៅជាមួយ ហើយកាលណាចេរូប៊ីនកាងស្លាបដើម្បីឡើងផុតពីដី នោះកង់ក៏មិនខាននឹងអមទៅជាមួយដែរ។
រួចចេរូប៊ីនក៏កាងស្លាប ក្នុងកាលដែលចេញទៅនោះ ហើយហើរឡើងផុតពីដី ខ្ញុំបានឃើញផ្ទាល់ភ្នែក មានទាំងកង់អមទៅផង នោះក៏ទៅឈរនៅមាត់ទ្វារកំផែងទិសខាងកើតរបស់ព្រះវិហារនៃព្រះយេហូវ៉ា ហើយសិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលក៏សណ្ឋិតនៅពីលើ។