ពួកស្ដេចនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងអ្នកដែលព្រះអង្គ បានចាក់ប្រេងតាំង ដោយពោលថា៖
អេសាយ 7:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីព្រោះសាសន៍ស៊ីរី និងពួកអេប្រាអិម ព្រមទាំងកូនរេម៉ាលាបានគិតសម្រេចនឹងធ្វើអាក្រក់ដល់អ្នក ដោយពាក្យថា ព្រះគម្ពីរខ្មែរសាកល ព្រោះថាអើរ៉ាម និងអេប្រាអិម ព្រមទាំងកូនរបស់រេម៉ាលា បានគិតគូរការអាក្រក់ទាស់នឹងអ្នក ដោយនិយាយថា: ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចស្រុកស៊ីរីបានពួតដៃជាមួយពួកអេប្រាអ៊ីម និងស្ដេចអ៊ីស្រាអែល ប្រឆាំងព្រះរាជា ដោយពោលថា: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះសាសន៍ស៊ីរី នឹងពួកអេប្រាអិម ព្រមទាំងកូនរេម៉ាលាបានគិតសំរេចនឹងធ្វើអាក្រក់ដល់ឯង ដោយពាក្យថា អាល់គីតាប ស្ដេចស្រុកស៊ីរីបានពួតដៃជាមួយពួកអេប្រាអ៊ីម និងស្ដេចអ៊ីស្រអែល ប្រឆាំងស្តេច ដោយពោលថា: |
ពួកស្ដេចនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងអ្នកដែលព្រះអង្គ បានចាក់ប្រេងតាំង ដោយពោលថា៖
គ្រានោះ មានដំណឹងមកដល់ពួកវង្សដាវីឌថា សាសន៍ស៊ីរីបានចូលដៃនឹងពួកអេប្រាអិមហើយ ដូច្នេះ ព្រះបាទអេហាសញ័ររន្ធត់ ព្រមទាំងចិត្តរបស់ប្រជារាស្ត្រព្រះអង្គផង ប្រៀបដូចជាព្រៃឈើរញ្ជួយដោយត្រូវខ្យល់បក់បោក។
"ចូរយើងឡើងទៅច្បាំងនឹងស្រុកយូដា ធ្វើឲ្យគេតក់ស្លុត ហើយដណ្ដើមយកស្រុកនោះ រួចយើងនឹងតាំងកូនរបស់តាបៀល ជាស្តេចនៅស្រុកនោះ"។
មានម្នាក់ចេញពីឯងមក ដែលគិតគូរការអាក្រក់ទាស់នឹងព្រះយេហូវ៉ា គឺជាអ្នកដែលប្រឹក្សាសុទ្ធតែអំពើអាក្រក់។
ហើយមានសេចក្ដីថ្នាំងថ្នាក់ជាខ្លាំង ចំពោះសាសន៍ទាំងប៉ុន្មានដែលនៅដោយស្ងប់ស្ងាត់ដែរ ដ្បិតពីដើម យើងបានអាក់អន់តែបន្តិចទេ តែគេបានបង្កើនការអាក្រក់នោះច្រើនឡើងៗ»។