មនុស្សទាំងឡាយរត់ចោលអស់ទាំងទីក្រុង នៃស្រុកអារ៉ូអ៊ើរហើយ ទីក្រុងទាំងនោះនឹងបានសម្រាប់ជាទីឃ្វាលហ្វូងចៀម ដែលនឹងដេកទៅឥតមានអ្នកណាបង្អើលវាឡើយ។
អេសាយ 7:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកក៏នឹងមិនឡើងទៅលើទីទួលដែលពីដើមមានគេកាប់គាស់ដោយចបដែរ ដោយខ្លាចអញ្ចាញ និងបន្លា ទីនោះនឹងបានសម្រាប់ជាទីលែងហ្វូងគោ ហើយសម្រាប់ឲ្យហ្វូងចៀមញាំញីទៅប៉ុណ្ណោះ»។ ព្រះគម្ពីរខ្មែរសាកល រីឯអស់ទាំងតំបន់ភ្នំដែលគេបានជ្រួយដីដោយចប អ្នកនឹងមិនទៅទីនោះឡើយ ដោយព្រោះខ្លាចអញ្ចាញ និងបន្លា។ ទីនោះនឹងត្រឡប់ជាកន្លែងលែងហ្វូងគោ និងកន្លែងហ្វូងចៀមដើរជាន់”៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯនៅតាមភ្នំ ដែលពីមុនគេធ្លាប់តែកាប់គាស់ បែរជាគ្មាននរណាហ៊ានចូលទៅទៀតទេ ព្រោះគេខ្លាចបន្លា និងរពាក់ គេទុកឲ្យគោ និងហ្វូងចៀម ទៅស៊ីស្មៅនៅតាមកន្លែងនោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងក៏នឹងមិនឡើងទៅលើទីទួលដែលពីដើមមានគេកាប់គាស់ដោយចបដែរ ដោយខ្លាចអញ្ចាញ នឹងបន្លា ទីនោះនឹងបានសំរាប់ជាទីលែងហ្វូងគោ ហើយសំរាប់ឲ្យហ្វូងចៀមញាំញីទៅប៉ុណ្ណោះ។ អាល់គីតាប ចំណែកឯនៅតាមភ្នំ ដែលពីមុនគេធ្លាប់តែកាប់គាស់ បែរជាគ្មាននរណាហ៊ានចូលទៅទៀតទេ ព្រោះគេខ្លាចបន្លា និងរពាក់ គេទុកឲ្យគោ និងហ្វូងចៀម ទៅស៊ីស្មៅនៅតាមកន្លែងនោះ»។ |
មនុស្សទាំងឡាយរត់ចោលអស់ទាំងទីក្រុង នៃស្រុកអារ៉ូអ៊ើរហើយ ទីក្រុងទាំងនោះនឹងបានសម្រាប់ជាទីឃ្វាលហ្វូងចៀម ដែលនឹងដេកទៅឥតមានអ្នកណាបង្អើលវាឡើយ។
នៅគ្រានោះ កូនចៀមនឹងរកស៊ីនៅគ្រប់កន្លែង ដូចជានៅវាលស្មៅរបស់វា ឯមនុស្សដទៃគេនឹងត្របាក់លេបទ្រព្យសម្បត្តិ បាក់បែករបស់ពួកអ្នកស្តុកស្តម្ភ។
នោះវានឹងនាំគ្នាមកទំនៅក្នុងច្រកភ្នំដែលត្រូវចោលស្ងាត់ នៅក្នុងក្រហែងថ្ម នៅលើគ្រប់ទាំងរបងបន្លា ហើយនៅអស់ទាំងវាលស្មៅផង។
ឯអ្នកណាដែលចូលទៅក្នុងទីនោះ នឹងត្រូវកាន់ព្រួញ និងធ្នូផង ដ្បិតស្រុកទាំងមូលនឹងដុះសុទ្ធតែអញ្ចាញ និងបន្លា
ដ្បិតអ៊ីស្រាអែលរឹងចចេសដូចគោក្រមុំក្រាញ ឥឡូវនេះ តើព្រះយេហូវ៉ាត្រូវឃ្វាលគេ ដូចឃ្វាលកូនចៀម នៅវាលស្មៅដ៏ទូលំទូលាយបានឬ?
ឯឯង ឱស្រុកតាមឆ្នេរសមុទ្រអើយ ឯងនឹងបានជាវាលស្មៅ ជាកន្លែងឃ្វាលសត្វសម្រាប់ពួកគង្វាល និងក្រោលសម្រាប់ហ្វូងចៀម។