ដូច្នេះ ចូរកូនយកប្រដាប់បរបាញ់ គឺបំពង់ព្រួញ និងធ្នូ ហើយចេញទៅវាល ដើម្បីបាញ់សត្វយកមកឲ្យពុក
អេសាយ 7:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអ្នកណាដែលចូលទៅក្នុងទីនោះ នឹងត្រូវកាន់ព្រួញ និងធ្នូផង ដ្បិតស្រុកទាំងមូលនឹងដុះសុទ្ធតែអញ្ចាញ និងបន្លា ព្រះគម្ពីរខ្មែរសាកល គេនឹងចូលទៅទីនោះ ដោយកាន់ព្រួញ និងធ្នូ ពីព្រោះទឹកដីទាំងមូលមានសុទ្ធតែអញ្ចាញ និងបន្លា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រុកនោះនឹងក្លាយទៅជាកន្លែងបរបាញ់ ព្រោះមានសុទ្ធតែបន្លា និងរពាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកណាដែលចូលទៅក្នុងទីនោះ នឹងត្រូវកាន់ព្រួញ នឹងធ្នូផង ដ្បិតស្រុកទាំងមូលនឹងដុះ សុទ្ធតែអញ្ចាញ នឹងបន្លា អាល់គីតាប ស្រុកនោះនឹងក្លាយទៅជាកន្លែងបរបាញ់ ព្រោះមានសុទ្ធតែបន្លា និងរពាក់។ |
ដូច្នេះ ចូរកូនយកប្រដាប់បរបាញ់ គឺបំពង់ព្រួញ និងធ្នូ ហើយចេញទៅវាល ដើម្បីបាញ់សត្វយកមកឲ្យពុក
ដីនឹងដុះចេញជាបន្លា និងអញ្ចាញឲ្យអ្នក ហើយអ្នកនឹងបរិភោគតិណជាតិទាំងឡាយ ដែលដុះនៅតាមទីវាល។
នឹងមានដើមកកោះដុះឡើង ជំនួសគុម្ពបន្លា ហើយដើមយីថោនឹងដុះឡើង ជំនួសអញ្ចាញ ការទាំងនេះនឹងបានសម្រាប់ជាល្បីព្រះនាមដល់ព្រះយេហូវ៉ា ហើយសម្រាប់ជាទីសម្គាល់ដ៏ស្ថិតស្ថេរនៅអស់កល្បតរៀងទៅ ដែលមិនត្រូវកាត់ផ្តាច់ចេញឡើយ។
នោះវានឹងនាំគ្នាមកទំនៅក្នុងច្រកភ្នំដែលត្រូវចោលស្ងាត់ នៅក្នុងក្រហែងថ្ម នៅលើគ្រប់ទាំងរបងបន្លា ហើយនៅអស់ទាំងវាលស្មៅផង។
ហើយនៅគ្រានោះ គ្រប់ទីកន្លែងណា ដែលពីដើមមានចម្ការទំពាំងបាយជូរចំនួនមួយពាន់ដើម មានតម្លៃជាប្រាក់មួយពាន់រៀល នោះនឹងបានជាទីសម្រាប់អញ្ចាញ និងបន្លាវិញ
អ្នកក៏នឹងមិនឡើងទៅលើទីទួលដែលពីដើមមានគេកាប់គាស់ដោយចបដែរ ដោយខ្លាចអញ្ចាញ និងបន្លា ទីនោះនឹងបានសម្រាប់ជាទីលែងហ្វូងគោ ហើយសម្រាប់ឲ្យហ្វូងចៀមញាំញីទៅប៉ុណ្ណោះ»។
ទីក្រុងទាំងឡាយ ដែលមានមនុស្សនៅ នឹងត្រូវបំផ្លាញ ហើយស្រុកនឹងត្រូវខូចបង់ទៅ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។