លោកុប្បត្តិ 3:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ដីនឹងដុះចេញជាបន្លា និងអញ្ចាញឲ្យអ្នក ហើយអ្នកនឹងបរិភោគតិណជាតិទាំងឡាយ ដែលដុះនៅតាមទីវាល។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល18 ដីនឹងធ្វើឲ្យគុម្ពបន្លា និងដើមបន្លាដុះឡើងសម្រាប់អ្នក; អ្នកត្រូវហូបតិណជាតិតាមទីវាល។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ដីនឹងដុះចេញជាបន្លា និងអញ្ចាញ ហើយអ្នកនឹងបរិភោគតិណជាតិទាំងឡាយ ដែលដុះនៅតាមទីវាល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ដីនឹងដុះជាបន្លា ហើយនឹងអញ្ចាញឲ្យឯង ឯងត្រូវស៊ីអស់ទាំងតិណជាតិដែលដុះនៅស្រែចំការ សូមមើលជំពូកអាល់គីតាប18 ដីនឹងដុះចេញជាបន្លា និងអញ្ចាញ ហើយអ្នកនឹងបរិភោគតិណជាតិទាំងឡាយ ដែលដុះនៅតាមទីវាល។ សូមមើលជំពូក |
ត្រូវដឹងឲ្យប្រាកដថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងមិនបណ្តេញសាសន៍ទាំងនេះចេញពីមុខអ្នករាល់គ្នាទៀតឡើយ គឺគេនឹងនៅជាអង្គប់ ហើយជាអន្ទាក់ដល់អ្នករាល់គ្នា ក៏ជារំពាត់នៅខ្នង និងជាបន្លានៅក្នុងភ្នែករបស់អ្នករាល់គ្នា រហូតទាល់តែអ្នករាល់គ្នាវិនាសបាត់ពីស្រុកដ៏ល្អ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានប្រទានឲ្យ។