ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គគង់នៅឆ្ងាយម៉្លេះ? ហេតុអ្វីបានជាព្រះអង្គពួនអង្គទ្រង់ នៅគ្រាដែលមាន ទុក្ខលំបាកដូច្នេះ?
អេសាយ 64:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ក្រោយពីឃើញហេតុការណ៍នេះកើតឡើងហើយ តើព្រះអង្គនៅតែអត់សង្កត់ព្រះហឫទ័យឬ? តើព្រះអង្គនៅតែស្ងៀម ហើយធ្វើទុក្ខដល់យើងខ្ញុំជាខ្លាំងទៅទៀតឬ? ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ តើព្រះអង្គនឹងទប់ព្រះហឫទ័យចំពោះការទាំងនេះឬ? តើព្រះអង្គនឹងនៅស្ងៀម ហើយធ្វើទុក្ខយើងខ្ញុំជាខ្លាំងឬ?៕ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ចុះដែលកើតមានការយ៉ាងដូច្នេះ តើទ្រង់នឹងនៅតែអត់សង្កត់ព្រះហឫទ័យឬអី តើទ្រង់នឹងនៅតែស្ងៀម ហើយធ្វើទុក្ខដល់យើងខ្ញុំជាខ្លាំងទៅទៀតឬ។ |
ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គគង់នៅឆ្ងាយម៉្លេះ? ហេតុអ្វីបានជាព្រះអង្គពួនអង្គទ្រង់ នៅគ្រាដែលមាន ទុក្ខលំបាកដូច្នេះ?
ឱព្រះយេហូវ៉ាអើយ តើដល់ពេលណាទៀត? តើព្រះអង្គខ្ញាល់រហូតឬ? តើព្រះហឫទ័យប្រចណ្ឌរបស់ព្រះអង្គ នៅតែឆេះដូចភ្លើងទៀតឬ?
យើងបានអត់ទ្រាំជាយូរមកហើយ យើងបាននៅស្ងៀម ហើយបានទប់ចិត្ត ឥឡូវនេះ យើងនឹងស្រែកឡើងដូចជាស្រី ដែលឈឺនឹងសម្រាលកូន យើងនឹងដកដង្ហើមគំហុកចូល រួចទម្លាយចេញតែម្តង។
សូមព្រះអង្គពិចារណាពីលើស្ថានសួគ៌ ហើយទតមើល ពីទីលំនៅបរិសុទ្ធ និងសិរីល្អរបស់ព្រះអង្គ តើសេចក្ដីខ្មីឃ្មាត និងឫទ្ធានុភាពរបស់ព្រះអង្គនៅឯណា? សេចក្ដីស្រឡាញ់ក្នុងព្រះហឫទ័យ និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គ នោះបានលាក់បាំងពីទូលបង្គំហើយ។
មើល៍! អំពើទាំងនោះបានកត់ទុកនៅចំពោះយើងហើយ យើងមិនព្រមនៅស្ងៀមឡើយ យើងនឹងសងដល់គេ យើងនឹងដាក់សំណងនោះនៅលើដើមទ្រូងរបស់គេ
ពេលនោះ ទេវតានៃព្រះយេហូវ៉ាក៏ពោលឡើងថា៖ «ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ តើដល់កាលណាបានព្រះអង្គអាណិតមេត្តាដល់ក្រុងយេរូសាឡិម និងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ដែលព្រះអង្គបានគ្នាន់ក្នាញ់នឹងគេអស់ចិតសិបឆ្នាំហើយនេះ?»
ព្រលឹងទាំងនោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏បរិសុទ្ធ ហើយស្មោះត្រង់អើយ តើពេលណាទើបព្រះអង្គជំនុំជម្រះ ហើយសងសឹកដល់ពួកមនុស្សនៅលើផែនដី ដោយព្រោះឈាមរបស់យើងខ្ញុំ?»