ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 41:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​នឹង​រក​គេ គឺ​ពួក​អ្នក​ដែល​ត​តាំង​នឹង​អ្នក​នោះ តែ​មិន​ប្រទះ​ឃើញ​ឡើយ ឯ​ពួក​អ្នក​ដែល​ច្បាំង​នឹង​អ្នក គេ​នឹង​បាន​ដូច​ជា​ទទេ​សោះ ហើយ​ដូច​ជា​របស់​ដែល​គ្មាន​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្នក​នឹង​ស្វែងរក​ពួកគេ គឺ​ពួក​មនុស្ស​ដែល​តតាំង​នឹង​អ្នក ប៉ុន្តែ​រក​ពួកគេ​មិនឃើញឡើយ ពួក​មនុស្ស​ដែល​ច្បាំង​នឹង​អ្នក នឹង​បាន​ដូចជា​ភាពទទេ ហើយ​ដូចជា​គ្មាន​ផង​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​នឹង​ស្វែង​រក​ពួក​ដែល​ធ្លាប់​ប្រឆាំង​នឹង​អ្នក តែ​រក​ពួក​គេ​មិន​ឃើញ​ទៀត​ទេ ពួក​ដែល​ធ្លាប់​ធ្វើ​សឹក​ជា​មួយ​អ្នក ប្រែ​ជា​សាប‌សូន្យ រលាយ​បាត់​អស់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯង​នឹង​រក​គេ គឺ​ពួក​អ្នក​ដែល​ត​តាំង​នឹង​ឯង​នោះ តែ​មិន​ប្រទះ​ឃើញ​ឡើយ ឯ​ពួក​អ្នក​ដែល​ច្បាំង​នឹង​ឯង គេ​នឹង​បាន​ដូច​ជា​ទទេ​សោះ ហើយ​ដូច​ជា​របស់​ដែល​គ្មាន​ផង

សូមមើលជំពូក

អាល់គីតាប

អ្នក​នឹង​ស្វែង​រក​ពួក​ដែល​ធ្លាប់​ប្រឆាំង​នឹង​អ្នក តែ​រក​ពួក​គេ​មិន​ឃើញ​ទៀត​ទេ ពួក​ដែល​ធ្លាប់​ធ្វើ​សឹក​ជា​មួយ​អ្នក ប្រែ​ជា​សាប‌សូន្យ រលាយ​បាត់​អស់

សូមមើលជំពូក



អេសាយ 41:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ល្ងាច​គេ​នឹង​មាន​ចិត្ត​ស្លុត‌ស្លាំង ហើយ​វេលា​ព្រឹក​មិន​ទាន់​ភ្លឺ​នៅ​ឡើយ នោះ​គេ​នឹង​បាត់​ទៅ នេះ​ហើយ​ជា​សំណង​សង​ដល់ ពួក​អ្នក​ដែល​រឹប‌ជាន់​យើង ហើយ​ជា​ចំណែក​របស់​ពួក​អ្នក​ដែល​ប្លន់​យើង។


គឺ​ដូច​ជា​កាល​មនុស្ស​ឃ្លាន គេ​យល់​សប្តិ​ឃើញ​ថា ខ្លួន​បាន​បរិ‌ភោគ តែ​ពេល​ភ្ញាក់​ឡើង ចិត្ត​នឹក​ឃ្លាន​វិញ ឬ​ដូច​ជា​កាល​ណា​មនុស្ស​ដែល​ស្រេក បាន​យល់​សប្តិ​ឃើញ​ថា ខ្លួន​កំពុង​តែ​ផឹក តែ​គេ​ភ្ញាក់​ឡើង ហើយ​មើល៍ គេ​ល្វើយ ហើយ​ចិត្ត​នឹក​ស្រេក​ណាស់ ឯ​ចំនួន​ច្រើន​ក្រៃ‌លែង​ពី​គ្រប់​ទាំង​សាសន៍ ដែល​ច្បាំង​នឹង​ភ្នំ​ស៊ីយ៉ូន គេ​នឹង​ដូច្នោះ​ដែរ។


គេ​នឹង​ហៅ​ពួក​ត្រកូល​ខ្ពស់​មក​ឲ្យ​តាំង​រាជ្យ​ឡើង តែ​គ្មាន​អ្នក​ណា​មក​ឡើយ ឯ​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​នឹង​ផុត​អស់​ទៅ។


តែ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ទោះ​ទាំង​ពួក​ឈ្លើយ​របស់​មនុស្ស​ខ្លាំង​ពូកែ ក៏​នឹង​ត្រូវ​ឆក់​យក​ទៅ ហើយ​អ្វីៗដែល​ពួកខ្លាំង​បាន​រឹប​អូស​ទៅ យើង​នឹង​ត​តាំង​ចំពោះ​អ្នក​ដែល​ត​តាំង​នឹង​អ្នក ហើយ​យើង​នឹង​ជួយ​សង្គ្រោះ​កូន​ចៅ​អ្នក​ដែរ។


មើល៍ នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ទោស​អស់​អ្នក​ដែល​សង្កត់​សង្កិន​អ្នក យើង​នឹង​សង្គ្រោះ​អ្នក​ដែល​ខ្វិន ហើយ​ប្រមូល​អ្នក​ដែល​គេ​បណ្តេញ​ចេញ​មក​វិញ យើង​នឹង​បំផ្លាស់​សេចក្ដី​អាម៉ាស់​របស់​គេ ឲ្យទៅ​ជា​ទី​សរសើរ ហើយឲ្យ​មាន​កេរ្ដិ៍​ឈ្មោះ​ល្បី​ពាស​ពេញ​លើ​ផែន‌ដី។