ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 3:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​ដក​សេចក្ដី​លម្អ​នៃ​កង​ជើង សំណាញ់​សក់ កង​ក

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​នឹង​ដក​គ្រឿងអលង្ការ​របស់ពួកនាង​ចេញ គឺ​កងជើង សំណាញ់សក់ បន្តោងរូបព្រះចន្ទ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​យក​គ្រឿង​អលង្ការ​ទាំង​ប៉ុន្មាន​ចេញ​ពី​ស្ត្រី​ទាំង​នោះ គឺ​ព្រះអង្គ​ដក​ក្រវិល ភ្នួង‌សក់ បន្តោង​ខ្សែ​ក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​គ្រា​នោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ដក​សេចក្ដី​លំអ​នៃ​កង​ជើង សំណាញ់​សក់ កង​ក

សូមមើលជំពូក

អាល់គីតាប

នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​នឹង​យក​គ្រឿង​អលង្ការ​ទាំង​ប៉ុន្មាន​ចេញ​ពី​ស្ត្រី​ទាំង​នោះ គឺ​ទ្រង់​ដក​ក្រវិល ភ្នួង‌សក់ បន្តោង​ខ្សែ​ក

សូមមើលជំពូក



អេសាយ 3:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ ព្រះ‌អម្ចាស់​នឹង​វាយ​ក្រយៅ​ក្បាល ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​ឲ្យ​កើត​កម ហើយ​ព្រះ‌យេហូវ៉ា​នឹង​សម្រាត​កេរ‌ខ្មាស​គេ។


ទំហូ កង​ដៃ ស្បៃ


គេ​នឹង​បក​យក​សម្លៀក‌បំពាក់​អ្នក ហើយ​យក​គ្រឿង​លម្អ​របស់​អ្នក​ទៅ​ដែរ។


មួយ​ទៀត នាង​បាន​ចាត់​ឲ្យ​ទៅ​រក​មនុស្ស​មក​ពី​ទី​ឆ្ងាយ ជា​ពួក​អ្នក​ដែល​បាន​ចាត់​ទូត​ទៅ​ហៅ ហើយ ពួក​នោះ​ក៏​មក នាង​បាន​ងូត​ទឹក ផាត់​រង្វង់​ភ្នែក ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​លម្អ​សម្រាប់​ទទួល​គេ។


កុំ​តុប​តែង​ខ្លួន​តែ​ខាង​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស ឬ​សម្លៀក​បំពាក់​ល្អ​ប្រណិតនោះ​ឡើយ


ដូច្នេះ សេបាស និង​សាល‌មូណា​ពោល​ថា៖ «សូម​លោក​ក្រោក​ឡើង ហើយ​សម្លាប់​យើង​ដោយ​ខ្លួន​ឯង​ទៅ ដ្បិត​បើ​មនុស្ស​ជា​យ៉ាង​ណា នោះ​កម្លាំង​របស់​គេ​ក៏​យ៉ាង​នោះ​ដែរ»។ ពេល​នោះ គេឌាន​ក៏​ក្រោក​ឡើង ហើយ​សម្លាប់​សេបាស និង​សាល‌មូណា​ចោល រួច​ដោះ​យក​គ្រឿង​លម្អ​ដែល​ពាក់​នៅ​ក​សត្វ​អូដ្ឋ​របស់​គេ​ផង។


ក្រវិល​មាស​ទាំង​ប៉ុន្មាន​ដែល​លោក​បានសុំ​ពី​គេនោះ មាន​ទម្ងន់​ជា​មាស​មួយ​ពាន់​ប្រាំពីរ​រយ​សេកែល ដោយ​មិន​រាប់​បន្តោក និង​អាយ៉ា‌ដក់ និង​សម្លៀក​បំពាក់​ពណ៌​ស្វាយ ដែល​ពួក​ស្តេច​សាសន៍​ម៉ាឌាន​ស្លៀក​ពាក់ និង​ខ្សែ​នៅ​ក​របស់​សត្វ​អូដ្ឋ​នោះ​ទេ។