កូនចៅបេនយ៉ាមីនក៏បានរស់នៅ ចាប់តាំងពីកេបារៀងទៅ គឺនៅមីកម៉ាស អៃយ បេត-អែល និងភូមិនានាដែលនៅជុំវិញ
អេសាយ 10:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានឡើងមកដល់អៃយ៉ាត គេបានដើរកាត់ស្រុកមីករ៉ូន មកដាក់អីវ៉ាន់របស់គេនៅត្រង់មីកម៉ាសហើយ ព្រះគម្ពីរខ្មែរសាកល អាស្ស៊ីរីបានមកដល់អៃយ៉ាត គេបានឆ្លងកាត់មីករ៉ូន គេបានទុកសម្ភារៈរបស់ខ្លួននៅមីកម៉ាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងទ័ពរបស់ខ្មាំងបានចូលទៅដល់ក្រុងអៃយ៉ាត ពួកគេឆ្លងកាត់ក្រុងមីករ៉ូន ហើយទុករបស់របរនៅក្រុងមីគម៉ាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានឡើងមកដល់អៃយ៉ាត គេបានដើរកាត់ស្រុកមីករ៉ូន មកដាក់អីវ៉ាន់របស់គេនៅត្រង់មីកម៉ាសហើយ អាល់គីតាប កងទ័ពរបស់ខ្មាំងបានចូលទៅដល់ក្រុងអៃយ៉ាត ពួកគេឆ្លងកាត់ក្រុងមីករ៉ូន ហើយទុករបស់របរនៅក្រុងមីគម៉ាស។ |
កូនចៅបេនយ៉ាមីនក៏បានរស់នៅ ចាប់តាំងពីកេបារៀងទៅ គឺនៅមីកម៉ាស អៃយ បេត-អែល និងភូមិនានាដែលនៅជុំវិញ
ក៏នឹងសាយចូលទៅក្នុងស្រុកយូដាដែរ ព្រមទាំងលិចហូរកាត់ស្រុកឡើងត្រឹមក ហើយនឹងជន់រាចពេញស្រុករបស់អ្នក ឱអេម៉ាញូអែលអើយ។
ដ្បិតរបួសនៃក្រុងសាម៉ារីមើលមិនជាឡើយ ព្រោះបានរាលរហូតដល់ស្រុកយូដាផង ក៏ដល់ទ្វារក្រុងសាសន៍ខ្ញុំ គឺជាក្រុងយេរូសាឡិមដែរ។
លោកយ៉ូស្វេបានចាត់មនុស្សពីក្រុងយេរីខូរឲ្យទៅក្រុងអៃយ ដែលនៅជិតបេត-អាវេន ខាងកើតបេត-អែល ដោយមានប្រសាសន៍ទៅគេថា៖ «ចូរឡើងទៅសង្កេតមើលស្រុកនោះ»។ គេក៏ឡើងទៅសង្កេតមើលក្រុងអៃយ។
ស្ដេចសូលរើសពួកមនុស្សក្នុងសាសន៍អ៊ីស្រាអែល បានចំនួនបីពាន់នាក់ ក្នុងពួកនោះ មានពីរពាន់នាក់ នៅជាមួយទ្រង់ នៅត្រង់មីកម៉ាស និងលើភ្នំបេត-អែល ហើយមួយពាន់នាក់ទៀត នៅជាមួយយ៉ូណាថាន នៅត្រង់គីបៀរ ក្នុងស្រុកបេនយ៉ាមីន ឯប្រជាជនដែលសល់នៅ ព្រះអង្គបានឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ
ពួកបន្ទាយមួយរបស់សាសន៍ភីលីស្ទីន គេចេញទៅស្កាត់ផ្លូវ ដែលកាត់ភ្នំត្រង់មីកម៉ាស។
ពួកភីលីស្ទីន គេក៏មូលគ្នាមក ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលដែរ មានទាំងរទេះចម្បាំងបីម៉ឺន ពលសេះប្រាំមួយពាន់ និងពលថ្មើរជើងសន្ធឹកណាស់ ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ គេនាំគ្នាឡើងមក បោះទ័ពនៅត្រង់មីកម៉ាស ខាងកើតបេត-អាវេន។
ឯស្ដេចសូលនៅត្រង់ចុងក្រុងគីបៀរ ក្រោមដើមទទឹមដែលនៅមីករ៉ូន មានទាំងពួកទ័ពនៅជាមួយ ប្រហែលជាប្រាំមួយរយនាក់ផង
នៅថ្ងៃនោះ គេក៏វាយពួកភីលីស្ទីន ចាប់តាំងពីមីកម៉ាសរហូតដល់អាយ៉ាឡូន និងពួកបណ្ដាទ័ពល្វើយខ្លាំងណាស់
ដាវីឌក៏ប្រគល់អីវ៉ាន់ទុកឲ្យអ្នករក្សាអីវ៉ាន់របស់ពួកទ័ព រួចរត់ចូលទៅក្នុងចំណោមទ័ព ដើម្បីនឹងជម្រាបសួរពួកបងៗ។