ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 7:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​មាន​បន្ទាល់​ពី​ព្រះ‌អង្គ​ថា «អ្នក​ជា​សង្ឃ​នៅ​អស់​កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិលគី‌ស្សាដែក» ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ព្រះអង្គ​ត្រូវបាន​ធ្វើបន្ទាល់​ថា​: “អ្នក​ជា​បូជាចារ្យ​ជារៀងរហូត ក្នុង​លំដាប់ថ្នាក់​របស់​ម៉ិលគីស្សាដែក”។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​មាន​សេចក្ដី​បន្ទាល់​ថា៖​ «ព្រះអង្គ​ជា​សង្ឃ​ដូច​លោក​ម៉ិលគីស្សាដែក​អស់កល្ប​ជានិច្ច»។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​គម្ពីរ​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះអង្គ​ថា«ព្រះអង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​មាន​សេចក្ដី​បន្ទាល់​ពី​ទ្រង់​ថា «ឯង​ជា​សង្ឃ​នៅ​អស់​‌កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សាដែក»

សូមមើលជំពូក

អាល់គីតាប

ដ្បិត​គីតាប​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​អ៊ីសា​ថា«អ្នក​ជា​អ៊ីមុាំ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ស្តេច​ម៉ិល‌គីស្សា‌ដែក»។

សូមមើលជំពូក



ហេព្រើរ 7:17
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​បាន​ស្បថ ហើយ​ព្រះ‌អង្គ​នឹង​មិន​ប្រែ​ព្រះ‌ហឫ‌ទ័យ​ឡើយ ថា «អ្នក​ជា​សង្ឃ​នៅ​អស់‌កល្ប​ជា‌និច្ច តាម​របៀប​លោក​មិល​គីស្សាដែក»។


ហើយ​ព្រះ‌ក៏​បាន​តាំង​ព្រះ‌អង្គ​ជា​សម្តេច​សង្ឃ តាម​របៀប​លោក​ម៉ិលគី‌ស្សាដែក។


ហើយ​ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​នៅ​កន្លែង​មួយ​ទៀត​ថា៖ «អ្នក​ជា​សង្ឃ​អស់​កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សា‌ដែក» ។


ជា​កន្លែង​ដែល​ព្រះ‌យេស៊ូវ​បាន​យាង​ចូល​ទៅជំនួស​យើង ដូច​ជា​អ្នក​នាំ​មុខ ហើយ​ព្រះ‌អង្គ​ក៏​បាន​ត្រឡប់​ជា​សម្តេច​សង្ឃ​អស់​កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិលគី‌ស្សាដែក។


ដូច្នេះ ប្រសិន‌បើ​មនុស្ស​បាន​គ្រប់​លក្ខណ៍ តាម​រយៈ​ការ‌ងារ​ជា​សង្ឃខាង​ពួក​លេវី​ទៅ​ហើយ (ដ្បិត​ក្រោម​ការ​ងារ​នោះ ប្រជា‌ជន​បាន​ទទួល​ក្រឹត្យ‌វិន័យ) តើ​ចាំ​បាច់​ឲ្យ​មាន​សង្ឃ​មួយ​ទៀត ដែល​មិន​បាន​តាំង​ឡើង​តាម​របៀបលោក​អើ​រ៉ុន គឺ​តាម​របៀប​លោក​ម៉ិលគី‌ស្សាដែក​វិញ​ធ្វើ​អ្វី?


សេចក្ដី​នេះ​ក៏​រឹង​រឹត​តែ​ច្បាស់ថែម​ទៀត នៅ​ពេល​មាន​សង្ឃ​មួយ​ផ្សេង​ទៀត​កើត​ឡើង តាម​បែប​លោក​ម៉ិលគី‌ស្សាដែក។


តែ​ព្រះ‌អង្គ​នេះ​វិញ ទ្រង់​បាន​ទទួល​មុខ​ងារ​ជា​សង្ឃ មាន​ទាំង​ពាក្យ​សម្បថ ដោយ​សារ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌អង្គ​ថា «ព្រះ‌អម្ចាស់​បាន​ស្បថ ហើយ​ទ្រង់​មិន​ផ្លាស់​ប្ដូរ​គំនិត​ឡើយថា "អ្នក​ជា​សង្ឃ​នៅ​អស់​កល្ប​ជានិច្ច"» ។