ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 13:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​មាន​អាសនា​មួយ ដែល​ពួក​អ្នក​បម្រើ​ក្នុង​រោង​ឧបោសថ គ្មាន​សិទ្ធិ​នឹង​បរិ‌ភោគ​ពីអាសនា​នោះ​បានឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យើង​មាន​អាសនា​មួយ ដែល​អ្នក​បម្រើ​នៅ​ព្រះពន្លា​គ្មាន​សិទ្ធិ​ហូប​ពី​អាសនានោះ​ឡើយ​។

សូមមើលជំពូក

Khmer Christian Bible

​យើង​មាន​កន្លែង​ថ្វាយ​តង្វាយ​មួយ​ដែល​ពួកអ្នកបម្រើ​នៅ​ក្នុង​រោង​គ្មាន​សិទ្ធិ​បរិភោគ​អ្វីៗ​ពី​កន្លែង​ថ្វាយ​តង្វាយ​នោះ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​មាន​អាសនៈ​មួយ ដែល​ពួក​បូជា‌ចារ្យ​ធ្វើ​ការ​ក្នុង​ព្រះ‌ពន្លា* គ្មាន​សិទ្ធិ​នឹង​យក​តង្វាយ​ពី​អាសនៈ​នោះ​មក​បរិភោគ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យើង​រាល់​គ្នា​មាន​អាសនា​១ ដែល​ពួក​អ្នក​បំរើ​ក្នុង​រោង​ឧបោសថ គេ​គ្មាន​ច្បាប់​នឹង​ចូល​មក​បរិភោគ​ពី​អាសនា​នោះ​ទេ

សូមមើលជំពូក

អាល់គីតាប

យើង​មាន​អាសនៈ​មួយ ដែល​ពួក​អ៊ីមុាំ​ធ្វើ​ការ​ក្នុង​ជំរំ‌សក្ការៈ​គ្មាន​សិទ្ធិ​នឹង​យក​ជំនូន​ពី​អាសនៈ​នោះ​មក​បរិភោគ​បាន​ឡើយ។

សូមមើលជំពូក



ហេព្រើរ 13:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

«ចូរ​ទទួល​តង្វាយ​ទាំង​នេះ​ពី​ពួកគេ ដើម្បី​យក​ទៅ​ប្រើ​សម្រាប់​ការ‌ងារ​នៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​ត្រូវ​ប្រគល់​តង្វាយ​ទាំង​នេះ​ឲ្យ​ពួក​លេវី តាម​ការ‌ងារ​របស់​គេ​រៀងៗ​ខ្លួន»។


មិន​មែន​ជា​អ្វី​ទេ! ខ្ញុំ​ចង់​និយាយ​ថា អ្វី​ដែល​សាសន៍​ដទៃ​ថ្វាយ គេ​ថ្វាយ​ដល់​អារក្ស មិន​មែន​ថ្វាយ​ដល់​ព្រះ​ទេ។ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ក្លាយ​ជា​គូកន​របស់​អារក្ស​ឡើយ។


តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា អស់​អ្នក​ដែល​បម្រើ​ការងារ​ក្នុង​ព្រះ​វិហារ គេ​ទទួល​ចំណី​អាហារ​ពី​ព្រះ‌វិហារ ហើយ​អស់​អ្នក​ដែល​បម្រើ​នៅ​អាសនា ក៏​មាន​ចំណែក​ពី​តង្វាយ​លើ​អាសនា​ដែរ?


អ្នកទាំងនោះ​ជា​គំរូ និង​ជា​ស្រមោល​នៃ​អ្វីៗ​នៅ​ស្ថាន‌សួគ៌ ដូច​ព្រះ​បាន​បង្គាប់​លោក​ម៉ូសេ នៅ​ពេល​លោក​រៀប​នឹង​សង់​រោង‌ឧបោ‌សថ​ថា «ចូរ​ប្រយ័ត្ន​នឹង​ធ្វើ​សព្វ​គ្រប់​ទាំង​អស់ តាម​គំរូ​ដែល​យើង​បាន​បង្ហាញ​អ្នក​នៅ​លើ​ភ្នំ» ។