ដ្បិតនៅគ្រារស់ឡើងវិញ បុរស និងស្ត្រីមិនរៀបការជាប្តីប្រពន្ធទេ គេនឹងបានដូចជាទេវតានៅស្ថានសួគ៌។
ហេព្រើរ 11:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ត្រីៗបានជួបមនុស្សរបស់ខ្លួនដែលស្លាប់ទៅហើយនោះឡើងវិញ ដោយបានរស់ពីស្លាប់។ ខ្លះត្រូវទទួលរងទារុណកម្ម មិនព្រមទទួលការដោះលែង ដើម្បីឲ្យគេបានរស់ឡើងវិញ ជាជីវិតមួយដែលប្រសើរជាង។ ព្រះគម្ពីរខ្មែរសាកល មានស្ត្រីខ្លះទទួលបានមនុស្សស្លាប់របស់ខ្លួនមកវិញ តាមរយៈការរស់ឡើងវិញទៀតផង។ រីឯអ្នកខ្លះទៀតបានរងទារុណកម្ម ទាំងមិនព្រមទទួលការដោះលែង ដើម្បីទទួលបានការរស់ឡើងវិញដ៏ប្រសើរជាង; Khmer Christian Bible រីឯពួកស្រីៗវិញ បានទទួលយកមនុស្សស្លាប់របស់ខ្លួនដែលបានរស់ឡើងវិញ ហើយអ្នកខ្លះទៀតបានរងទារុណកម្ម ដោយមិនព្រមឲ្យគេដោះលែងឡើយ ដើម្បីទទួលបានការរស់ឡើងវិញដ៏ប្រសើរជាង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីៗបានឃើញក្រុមគ្រួសាររបស់ខ្លួនដែលស្លាប់ទៅហើយនោះ មានជីវិតរស់ឡើងវិញ។ អ្នកខ្លះសុខចិត្តឲ្យគេធ្វើទារុណកម្ម មិនព្រមឲ្យនរណាដោះលែងឡើយ ដើម្បីឲ្យបានជីវិតរស់ឡើងវិញដ៏ប្រសើរជាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកស្រីៗ បានទទួលមនុស្សស្លាប់របស់ខ្លួនមក ដោយរស់ពីស្លាប់ឡើងវិញ ខ្លះត្រូវគេធ្វើទុក្ខវេទនា ឥតទទួលការប្រោសលោះឲ្យរួចឡើយ គឺដើម្បីឲ្យបានរស់ឡើងវិញបែបប្រសើរជាង អាល់គីតាប ស្ដ្រីៗបានឃើញក្រុមគ្រួសាររបស់ខ្លួនដែលស្លាប់ទៅហើយនោះ មានជីវិតរស់ឡើងវិញ។ អ្នកខ្លះសុខចិត្ដឲ្យគេធ្វើទារុណកម្ម មិនព្រមឲ្យនរណាដោះលែងឡើយ ដើម្បីឲ្យបានជីវិតរស់ឡើងវិញដ៏ប្រសើរជាង។ |
ដ្បិតនៅគ្រារស់ឡើងវិញ បុរស និងស្ត្រីមិនរៀបការជាប្តីប្រពន្ធទេ គេនឹងបានដូចជាទេវតានៅស្ថានសួគ៌។
ដ្បិតពេលមនុស្សស្លាប់រស់ឡើងវិញ គេមិនរៀបការជាប្តីប្រពន្ធទេ គេនឹងបានដូចជាទេវតានៅស្ថានសួគ៌វិញ។
យ៉ាងនោះ អ្នកនឹងបានពរពិត ដ្បិតមនុស្សទាំងនោះគ្មានអ្វីនឹងសងអ្នកទេ តែនៅពេលមនុស្សសុចរិតរស់ឡើងវិញ នោះអ្នកនឹងទទួលបានការតបស្នងវិញ»។
គេមិនចេះស្លាប់ទេ គឺដូចជាទេវតា ហើយជាពួកកូនរបស់ព្រះ ដោយបានរស់ពីស្លាប់ឡើងវិញ។
អ្នកដែលបានប្រព្រឹត្តល្អ គេនឹងរស់ឡើងវិញឲ្យបានជីវិត ហើយពួកអ្នកដែលបានប្រព្រឹត្តអាក្រក់ គេនឹងរស់ឡើងវិញឲ្យជាប់មានទោស»។
ដូច្នេះ អស់អ្នកបម្រុងនឹងសួរចម្លើយលោកប៉ុល ក៏ដកខ្លួនថយចេញពីលោកភ្លាម ហើយមេទ័ពធំក៏ភិតភ័យដែរ ដ្បិតគាត់ដឹងថា លោកប៉ុលមានសញ្ជាតិរ៉ូម ព្រោះគាត់បានជ្រុលចងលោកទៅហើយ។
កាលលោកប៉ុលជ្រាបថា ពួកគេមួយចំណែកជាពួកសាឌូស៊ី ហើយមួយចំណែកទៀតជាពួកផារិស៊ី លោកក៏ស្រែកឡើងនៅក្នុងក្រុមប្រឹក្សាថា៖ «បងប្អូនអើយ ខ្ញុំជាផារិស៊ី ហើយជាកូនរបស់ពួកផារិស៊ី។ ខ្ញុំជាប់ជំនុំជម្រះនេះ ដោយព្រោះតែសេចក្តីសង្ឃឹមថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។
ដោយសង្ឃឹមដល់ព្រះ ដែលអស់លោកទាំងនេះក៏យល់ព្រមដែរ គឺថា នឹងមានការរស់ឡើងវិញទាំងអស់ ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត។
ប៉ុន្ដែ លោកពេត្រុស និងលោកយ៉ូហានបានឆ្លើយទៅអស់លោកទាំងនោះថា៖ «នៅចំពោះព្រះភក្ត្ររបស់ព្រះ តើគួរឲ្យយើងខ្ញុំស្តាប់តាមអស់លោក ជាជាងស្តាប់តាមព្រះឬ? សូមអស់លោកពិចារណាចុះ
លោកហុចដៃទៅឲ្យនាងតោងឡើង រួចលោកហៅពួកបរិសុទ្ធ និងពួកស្ត្រីមេម៉ាយមក រួចប្រគល់នាងទៅគេទាំងមានជីវិតរស់។
នៅពេលរូបកាយពុករលួយនេះ ពាក់សេចក្តីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ ពាក់សេចក្តីមិនចេះស្លាប់ នោះសេចក្ដីដែលបានចែងទុកមកនឹងបានសម្រេច គឺថា៖ «ជ័យជម្នះបានលេបសេចក្តីស្លាប់បាត់ហើយ»