ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 10:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​ព្រះ‌អង្គ​មានព្រះ​បន្ទូល​បន្ថែម​ទៀត​ថា៖ «មើល៍ ទូល​បង្គំ​បាន​មក​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ»។ ដូច្នេះ ព្រះ‌អង្គ​បាន​លុប​របៀប​ពី​មុន​ចោល ដើម្បី​នឹង​តាំង​របៀប​ថ្មី​វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក ព្រះអង្គ​មានបន្ទូល​ទៀត​ថា​:“មើល៍!​ទូលបង្គំ​មក​ដើម្បី​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​!”។ ព្រះ​បាន​លុបបំបាត់​របៀប​ដំបូង ដើម្បី​តាំងឡើង​នូវ​របៀប​ក្រោយ​។

សូមមើលជំពូក

Khmer Christian Bible

បន្ទាប់​មក​ ព្រះអង្គ​ក៏​មាន​បន្ទូល​ថា​ មើល៍​ ខ្ញុំ​បាន​មក​ដើម្បី​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ។​ ដូច្នេះ​ហើយ​ព្រះអង្គ​លុប​របៀប​មុន​ចោល​ ដើម្បី​តាំង​របៀប​ថ្មី។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា «ឥឡូវ​នេះ ទូលបង្គំ​សូម​មក​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ»។ ដូច្នេះ ព្រះអង្គ​បាន​លុប​បំបាត់​របៀប​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ពី​មុន​ចោល ហើយ​យក​របៀប​ថ្មី​មក​តាំង​ជំនួស​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ទ្រង់​ក៏​ថែម​ព្រះបន្ទូល​នេះ​ទៀត​ថា «មើល ឱ​ព្រះ‌អង្គ​អើយ ទូលបង្គំ​មក​នឹង​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ទ្រង់» ដូច្នេះ ទ្រង់​បាន​លើក​ចោល​សេចក្ដី​មុន ដើម្បី​នឹង​តាំង​សេចក្ដី​ក្រោយ​វិញ

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៏​ទៀត​ថា «ឥឡូវ​នេះ ខ្ញុំ​សូម​មក ធ្វើ​តាម​បំណង​របស់​ទ្រង់»។ ដូច្នេះ គាត់​បាន​លុប​បំបាត់​របៀប​គោរព​បម្រើ​អុលឡោះ​ពី​មុន​ចោល ហើយ​យក​របៀប​ថ្មី​មក​តាំង​ជំនួស​វិញ។

សូមមើលជំពូក



ហេព្រើរ 10:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ទូល‌បង្គំ​ពោល​ថា «មើល៍ ទូល‌បង្គំ​មក​ហើយ សេចក្ដី​នេះ​មាន​ចែង​ពី​ទូល‌បង្គំ នៅ​ក្នុង​គម្ពីរ​ហើយ


ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​រីក​រាយ នឹង​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ»។


ដូច្នេះ ទូល​បង្គំ​ទូល​ថា មើល៍ ឱ​ព្រះ‌អើយ ទូល​បង្គំ​បាន​មក​ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ (សេចក្តី​នេះ​បាន​កត់​ទុក​ពី​ទូល​បង្គំនៅ​ក្នុង​គម្ពីរ​ហើយ)» ។