Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 10:9 - អាល់គីតាប

9 បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៏​ទៀត​ថា «ឥឡូវ​នេះ ខ្ញុំ​សូម​មក ធ្វើ​តាម​បំណង​របស់​ទ្រង់»។ ដូច្នេះ គាត់​បាន​លុប​បំបាត់​របៀប​គោរព​បម្រើ​អុលឡោះ​ពី​មុន​ចោល ហើយ​យក​របៀប​ថ្មី​មក​តាំង​ជំនួស​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 បន្ទាប់មក ព្រះអង្គ​មានបន្ទូល​ទៀត​ថា​:“មើល៍!​ទូលបង្គំ​មក​ដើម្បី​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​!”។ ព្រះ​បាន​លុបបំបាត់​របៀប​ដំបូង ដើម្បី​តាំងឡើង​នូវ​របៀប​ក្រោយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 បន្ទាប់​មក​ ព្រះអង្គ​ក៏​មាន​បន្ទូល​ថា​ មើល៍​ ខ្ញុំ​បាន​មក​ដើម្បី​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ។​ ដូច្នេះ​ហើយ​ព្រះអង្គ​លុប​របៀប​មុន​ចោល​ ដើម្បី​តាំង​របៀប​ថ្មី។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 រួច​ព្រះ‌អង្គ​មានព្រះ​បន្ទូល​បន្ថែម​ទៀត​ថា៖ «មើល៍ ទូល​បង្គំ​បាន​មក​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ»។ ដូច្នេះ ព្រះ‌អង្គ​បាន​លុប​របៀប​ពី​មុន​ចោល ដើម្បី​នឹង​តាំង​របៀប​ថ្មី​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា «ឥឡូវ​នេះ ទូលបង្គំ​សូម​មក​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ»។ ដូច្នេះ ព្រះអង្គ​បាន​លុប​បំបាត់​របៀប​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ពី​មុន​ចោល ហើយ​យក​របៀប​ថ្មី​មក​តាំង​ជំនួស​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នោះ​ទ្រង់​ក៏​ថែម​ព្រះបន្ទូល​នេះ​ទៀត​ថា «មើល ឱ​ព្រះ‌អង្គ​អើយ ទូលបង្គំ​មក​នឹង​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ទ្រង់» ដូច្នេះ ទ្រង់​បាន​លើក​ចោល​សេចក្ដី​មុន ដើម្បី​នឹង​តាំង​សេចក្ដី​ក្រោយ​វិញ

សូមមើលជំពូក ចម្លង




ហេព្រើរ 10:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ខ្ញុំ​ពោល​ថា អុលឡោះ‌តាអាឡា ខ្ញុំ​មក​រក​ទ្រង់ ទាំង​កាន់​គីតាប​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំ។


ខ្ញុំ​ពេញ​ចិត្ត​នឹង​ធ្វើ​តាម បំណង​របស់​ទ្រង់ ហើយ​ហ៊ូកុំ​របស់​ទ្រង់​ដក់ នៅ​ក្នុង​ដួង​ចិត្ត​ខ្ញុំ​ជា‌និច្ច​ ។


ដូច្នេះ ខ្ញុំ​ពោល​ថាៈ ឱ​អុលឡោះ​អើយ ឥឡូវ​នេះ​ខ្ញុំ​សូម​មក ធ្វើ​តាម​បំណង​របស់​ទ្រង់ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ពី​ខ្ញុំ នៅ​ក្នុង​គីតាប»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម