ដូច្នេះ នាងនិយាយទៅលោកអេលីយ៉ាថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ តើខ្ញុំនឹងលោកមានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសម្លាប់កូនខ្ញុំឬ?»
ហេព្រើរ 10:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្ទុយទៅវិញ យញ្ញបូជាទាំងនោះរំឭកពួកគេឲ្យនឹកឃើញពីអំពើបាបជារៀងរាល់ឆ្នាំ។ ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ យញ្ញបូជាទាំងនោះធ្វើឲ្យនឹកឃើញអំពីបាបជារៀងរាល់ឆ្នាំ Khmer Christian Bible ផ្ទុយទៅវិញ ការថ្វាយយញ្ញបូជានោះរំលឹកពួកគេឲ្យនឹកឃើញពីបាបជារៀងរាល់ឆ្នាំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ដោយការថ្វាយយញ្ញបូជាទាំងនោះជារៀងរាល់ឆ្នាំ គេតែងតែនាំគ្នារំឭកពីអំពើបាប ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែយញ្ញបូជាទាំងនោះនាំឲ្យរឭកឃើញ ពីអំពើបាបរបស់គេរាល់តែឆ្នាំវិញ អាល់គីតាប ក៏ប៉ុន្ដែ ដោយការធ្វើគូរបានទាំងនោះជារៀងរាល់ឆ្នាំ គេតែងតែនាំគ្នារំលឹកពីអំពើបាប |
ដូច្នេះ នាងនិយាយទៅលោកអេលីយ៉ាថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ តើខ្ញុំនឹងលោកមានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសម្លាប់កូនខ្ញុំឬ?»
មួយឆ្នាំម្តង អើរ៉ុនត្រូវយកឈាមនៃតង្វាយលោះបាប ដែលថ្វាយសម្រាប់រំដោះបាបមកប្រឡាក់នៅស្នែងរបស់អាសនា គឺមួយឆ្នាំម្តង គាត់ត្រូវធ្វើពិធីរំដោះបាបនៅលើអាសនានេះ គ្រប់ជំនាន់របស់អ្នករាល់គ្នាតទៅ។ នេះជាអាសនាបរិសុទ្ធបំផុតចំពោះព្រះយេហូវ៉ា។
នេះហើយជាច្បាប់សម្រាប់អ្នករាល់គ្នា នៅអស់កល្បជានិច្ច ដើម្បីឲ្យបានធួននឹងពួកកូនចៅអ៊ីស្រាអែលមួយឆ្នាំម្តង ដោយព្រោះអស់ទាំងអំពើបាបរបស់គេ»។ លោកក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
ដ្បិតនេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃសេចក្ដីសញ្ញា [ថ្មី] ដែលបានបង្ហូរចេញ ដើម្បីអត់ទោសបាបដល់មនុស្សជាច្រើន។
សិស្សព្រះអង្គក៏នឹកឃើញសេចក្តីដែលមានចែងទុកមកថា៖ «សេចក្តីឧស្សាហ៍ដល់ដំណាក់ព្រះអង្គ នឹងបំផ្លាញទូលបង្គំ» ។
តែផ្នែកខាងក្នុង មានតែសម្តេចសង្ឃម្នាក់ប៉ុណ្ណោះដែលចូលទៅបាន ក្នុងមួយឆ្នាំម្តង ទាំងយកឈាមដែលលោកថ្វាយសម្រាប់ខ្លួនលោក និងសម្រាប់អំពើបាបដែលប្រជាជនប្រព្រឹត្តដោយអចេតនា។