លោកអាប់រ៉ាមបានដើរកាត់ស្រុកនោះ រហូតដល់កន្លែងមួយនៅស៊ីគែម ត្រង់ដើមម៉ៃសាក់របស់ម៉ូរេ។ នៅគ្រានោះ សាសន៍កាណានរស់នៅក្នុងស្រុកនោះ។
ហូសេ 6:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកចោរឃ្លាំចាំប្លន់មនុស្សជាយ៉ាងណា ពួកសង្ឃក៏រួមគ្នាប្រព្រឹត្តបែបនោះដែរ គេកាប់សម្លាប់មនុស្សតាមផ្លូវទៅឯស៊ីគែម គេប្រព្រឹត្តអំពើដ៏អាក្រក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមបូជាចារ្យ*ប្រហារជីវិតមនុស្ស នៅតាមផ្លូវទៅស៊ីគែម ដូចពួកចោរលបចាំប្លន់មនុស្សដែរ ពួកគេប្រព្រឹត្តអំពើដ៏អាស្រូវបំផុត! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកចោរឃ្លាំចាំប្លន់មនុស្សជាយ៉ាងណា ពួកសង្ឃក៏កាប់សំឡាប់មនុស្សតាមផ្លូវទៅឯស៊ីគែមដូច្នោះដែរ អើ គេបានប្រព្រឹត្តបទដ៏អាក្រក់ណាស់ផង អាល់គីតាប ក្រុមអ៊ីមុាំប្រហារជីវិតមនុស្ស នៅតាមផ្លូវទៅស៊ីគែម ដូចពួកចោរលបចាំប្លន់មនុស្សដែរ ពួកគេប្រព្រឹត្តអំពើដ៏អាស្រូវបំផុត! |
លោកអាប់រ៉ាមបានដើរកាត់ស្រុកនោះ រហូតដល់កន្លែងមួយនៅស៊ីគែម ត្រង់ដើមម៉ៃសាក់របស់ម៉ូរេ។ នៅគ្រានោះ សាសន៍កាណានរស់នៅក្នុងស្រុកនោះ។
ក្រោយមក យេរ៉ូបោមសង់ក្រុងស៊ីគែម នៅស្រុកភ្នំអេប្រាអិម រួចទ្រង់គង់នៅទីនោះ ហើយចេញពីទីនោះទៅសង់ក្រុងពេនួលទៀត។
«បន្ទាប់មក នៅថ្ងៃទីដប់ពីរ ក្នុងខែទីមួយ ពួកយើងបានចេញពីទន្លេអាហាវ៉ា ដើម្បីធ្វើដំណើរទៅក្រុងយេរូសាឡិម។ ព្រះហស្តរបស់ព្រះនៃយើងបានសណ្ឋិតលើយើង ហើយព្រះអង្គបានរំដោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងពីពួកចោរដែលបង្កប់ខ្លួនតាមផ្លូវ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «ឃើញមានគំនិតក្បត់កើតឡើង នៅក្នុងពួកមនុស្សនៅស្រុកយូដា ហើយនៅក្រុងយេរូសាឡិមដែរ។
ពួកហោរារបស់វា គេគិតគូរគ្នានៅកណ្ដាលនោះ ហាក់ដូចជាសិង្ហ ដែលគ្រហឹមកំពុងហែករំពាស៊ី គេបានត្របាក់លេបព្រលឹងមនុស្ស គេយកទ្រព្យសម្បត្តិ និងរបស់មានតម្លៃទៅ ហើយគេធ្វើឲ្យមានពួកស្ត្រីមេម៉ាយជាច្រើននៅកណ្ដាលទីក្រុង។
ពួកចៅហ្វាយនៅកណ្ដាលទីក្រុងប្រព្រឹត្តដូចជាសត្វស្វាន ដែលកំពុងហែករំពា គេប្រព្រឹត្តដូច្នោះ ដើម្បីនឹងកម្ចាយឈាម ហើយបំផ្លាញព្រលឹងមនុស្ស ប្រយោជន៍ឲ្យបានកម្រៃទុច្ចរិត។
នៅក្នុងអ្នកមានមនុស្សដែលនិយាយបង្កាច់គេ ដើម្បីនឹងកម្ចាយឈាម នៅក្នុងអ្នក គេបានស៊ីនៅលើភ្នំ នៅកណ្ដាលអ្នកគេបានប្រព្រឹត្តការអាស្រូវបារាយណ៍។
គឺយ៉ាងនោះដែលយើងនឹងបំបាត់អំពើអាស្រូវបារាយណ៍ពីអ្នកចេញ ព្រមទាំងការពេស្យារបស់អ្នក ដែលជាប់មកពីស្រុកអេស៊ីព្ទ អ្នកនឹងមិនសំលៀងភ្នែកមើលទៅគេទៀតឡើយ ក៏មិនរឭកដល់ស្រុកអេស៊ីព្ទទៀតដែរ។
ឥឡូវនេះ យើងនឹងបើកកេរខ្មាសរបស់នាង នៅមុខគូស្នេហ៍របស់នាង គ្មានអ្នកណាអាចដោះនាងចេញពីដៃយើងបានឡើយ។
ផ្ទុយទៅវិញ មានតែការប្រទេចផ្ដាសា ភូតកុហក កាប់សម្លាប់ លួចប្លន់ ហើយប្រព្រឹត្តអំពើផិតក្បត់ គេរឹបជាន់ ហើយកម្ចាយឈាមជាបន្តបន្ទាប់។
ឱពួកសង្ឃអើយ ចូរស្តាប់សេចក្ដីនេះ ឱពូជពង្សអ៊ីស្រាអែលអើយ ចូរស្តាប់ចុះ ឱពូជពង្សរបស់ស្តេចអើយ ចូរផ្ទៀងត្រចៀកដែរ ដ្បិតការជំនុំជម្រះគឺសម្រាប់អ្នករាល់គ្នាហើយ ដ្បិតអ្នករាល់គ្នាជាអន្ទាក់នៅមីសប៉ា ហើយជាមងដែលលាតនៅលើភ្នំតាបោរ។
កាលយើងចង់ប្រោសអ៊ីស្រាអែលឲ្យជា នោះអំពើទុច្ចរិតរបស់អេប្រាអិម និងអំពើអាក្រក់របស់សាម៉ារីបានលេចមកឲ្យឃើញ ដ្បិតគេបានប្រព្រឹត្តសេចក្ដីភូតភរ ចោរចូលលួចនៅខាងក្នុង ហើយខាងក្រៅមានចោរប្លន់។
ឱពួកប្រមុខនៃវង្សយ៉ាកុប និងពួកគ្រប់គ្រងលើវង្សអ៊ីស្រាអែលអើយ អ្នករាល់គ្នាដែលខ្ពើមសេចក្ដីយុត្តិធម៌ ហើយធ្វើឲ្យសេចក្ដីត្រឹមត្រូវប្រែប្រួល ចូរស្តាប់សេចក្ដីនេះចុះ
មនុស្សដែលគោរពតាមព្រះ បានសូន្យបាត់ពីផែនដីទៅ គ្មានអ្នកណាដែលទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ គេសុទ្ធតែលបចាំកម្ចាយឈាម គ្រប់គ្នាប្រដេញបងប្អូនខ្លួនដោយមង
ពួកមន្ត្រីនៅកណ្ដាលក្រុងនេះ សុទ្ធតែជាសិង្ហដែលគ្រហឹម ពួកចៅក្រមរបស់គេជាឆ្កែព្រៃ ដែលរកស៊ីនៅពេលល្ងាច ដែលមិនទុកអ្វីឲ្យនៅរហូតដល់ព្រឹកឡើយ។
ឥឡូវនេះ នៅពីរថ្ងៃទៀតដល់ថ្ងៃបុណ្យរំលង និងបុណ្យនំបុ័ងឥតដំបែ។ ពួកសង្គ្រាជ និងពួកអាចារ្យបានរិះរកមធ្យោបាយ ដោយប្រើកលល្បិច ដើម្បីចាប់ព្រះយេស៊ូវយកទៅធ្វើគុត។
ពេលនោះ ពួកសង្គ្រាជ និងពួកផារិស៊ីបានប្រមូលក្រុមប្រឹក្សាមក ហើយពោលថា៖ «តើយើងត្រូវធ្វើដូចម្តេច? ព្រោះមនុស្សនេះធ្វើទីសម្គាល់ច្រើនណាស់។
កាលពួកគេបានឮដូច្នោះ គេក៏បន្លឺសំឡេងឡើងព្រមគ្នា ទូលព្រះថា «ឱព្រះជាម្ចាស់ដ៏ធំបំផុតអើយ ព្រះអង្គជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់នៅទីទាំងនោះ