កូនប្រុសទាំងបីនាក់របស់អ្នកស្រីសេរូយ៉ា គឺយ៉ូអាប់ អ័ប៊ីសាយ និងអេសាអែល ក៏នៅទីនោះដែរ។ រីឯអេសាអែលមានជើងលឿនណាស់ ដូចជាប្រើសព្រៃ។
ហាបាគុក 3:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ា គឺជាព្រះអម្ចាស់ ជាកម្លាំងខ្ញុំ ព្រះអង្គនឹងធ្វើឲ្យជើងខ្ញុំបានលឿន ដូចជាជើងឈ្លូស ហើយឲ្យខ្ញុំដើរនៅលើទីខ្ពស់របស់ខ្ញុំ។ នេះលើកសម្រាប់មេភ្លេង ឲ្យលេងដោយប្រដាប់មានខ្សែរបស់ខ្ញុំ។:៚ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់នៃខ្ញុំជាកម្លាំងរបស់ខ្ញុំ ព្រះអង្គប្រទានឲ្យខ្ញុំរត់លឿនដូចឈ្លូស ព្រះអង្គប្រទានឲ្យខ្ញុំដើរនៅលើទីខ្ពស់ៗ។ ទំនុករបស់គ្រូចម្រៀង ប្រគំដោយតន្ត្រីដែលមានខ្សែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា គឺជាព្រះអម្ចាស់ទ្រង់ជាកំឡាំងខ្ញុំ ទ្រង់នឹងធ្វើឲ្យជើងនៃខ្ញុំបានលឿន ដូចជាជើងឈ្លូស ហើយឲ្យខ្ញុំដើរនៅលើទីខ្ពស់របស់ខ្ញុំ។ នេះលើកសំរាប់មេភ្លេង ឲ្យលេងដោយប្រដាប់មានខ្សែរបស់ខ្ញុំ។:៚ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំជាកម្លាំងរបស់ខ្ញុំ ទ្រង់ប្រទានឲ្យខ្ញុំរត់លឿនដូចឈ្លូស ទ្រង់ប្រទានឲ្យខ្ញុំដើរនៅលើទីខ្ពស់ៗ។ ទំនុករបស់គ្រូចំរៀង ប្រគំដោយតន្ត្រីដែលមានខ្សែ។ |
កូនប្រុសទាំងបីនាក់របស់អ្នកស្រីសេរូយ៉ា គឺយ៉ូអាប់ អ័ប៊ីសាយ និងអេសាអែល ក៏នៅទីនោះដែរ។ រីឯអេសាអែលមានជើងលឿនណាស់ ដូចជាប្រើសព្រៃ។
ព្រះអង្គធ្វើឲ្យជើងទូលបង្គំ បានដូចជាជើងក្តាន់ ហើយដាក់ឲ្យទូលបង្គំឈរលើទីខ្ពស់ របស់ទូលបង្គំ។
គឺជាព្រះដែលក្រវាត់ខ្ញុំដោយកម្លាំង ហើយធ្វើឲ្យផ្លូវរបស់ខ្ញុំបានគ្រប់លក្ខណ៍។
ព្រះអង្គធ្វើឲ្យជើងខ្ញុំបានដូចជាជើងក្តាន់ ហើយដាក់ខ្ញុំឲ្យឈរយ៉ាងមាំនៅទីខ្ពស់។
ព្រះអង្គបង្ហាត់ដៃខ្ញុំឲ្យស្ទាត់ជំនាញក្នុងចម្បាំង ហើយឲ្យដៃខ្ញុំអាចយឹតធ្នូលង្ហិនបាន។
ព្រះយេហូវ៉ាជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ តើខ្ញុំនឹងខ្លាចអ្នកណា? ព្រះយេហូវ៉ាជាទីជម្រកយ៉ាងមាំនៃជីវិតខ្ញុំ តើខ្ញុំញញើតនឹងអ្នកណា?
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។
ឱព្រះអើយ សូមសង្គ្រោះទូលបង្គំ ដោយសារព្រះនាមព្រះអង្គ ហើយវិនិច្ឆ័យទូលបង្គំ ដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ។
ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំឲ្យនាងរាល់គ្នាស្បថដោយមានពួកប្រើស និងពួកក្តាន់នៅវាលធ្វើជាសាក្សីថា នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសម្លាញ់របស់ខ្ញុំឡើយ ចាំទាល់តែទ្រង់សព្វព្រះហឫទ័យ។
មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។
សេចក្ដីសុចរិត និងអានុភាព មាននៅក្នុងព្រះយេហូវ៉ាតែមួយទេ មនុស្សទាំងឡាយនឹងមករកព្រះអង្គ ហើយអស់អ្នកដែលបានក្តៅក្រហាយនឹងព្រះអង្គ គេនឹងត្រូវខ្មាសវិញ។
គ្រានោះ អ្នកនឹងបានចិត្តរីករាយក្នុងព្រះយេហូវ៉ា ហើយយើងនឹងបញ្ជិះអ្នកនៅលើទីខ្ពស់នៃផែនដី ហើយនឹងចិញ្ចឹមអ្នកដោយមត៌ករបស់យ៉ាកុប ជាបុព្វបុរសអ្នក ដ្បិតព្រះឧស្ឋនៃព្រះយេហូវ៉ាបានចេញវាចាហើយ។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះខ្មាំងសត្រូវបានពោលឡកឲ្យអ្នកថា ហាសហា ទីខ្ពស់ពីបុរាណទាំងនេះបានត្រឡប់ជារបស់យើងហើយ។
យើងនឹងចម្រើនកម្លាំងគេក្នុងព្រះយេហូវ៉ា ហើយគេនឹងដើរចុះឡើង ដោយនូវព្រះនាមព្រះអង្គ» នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ខ្ញុំអធិស្ឋានសូមព្រះអង្គប្រោសប្រទានឲ្យអ្នករាល់គ្នាបានចម្រើនកម្លាំងមនុស្សខាងក្នុង ដោយព្រះចេស្ដា តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីល្អដ៏ប្រសើរក្រៃលែងរបស់ព្រះអង្គ
ព្រះអង្គបានបញ្ជិះលោកនៅលើទីខ្ពស់នៃផែនដី លោកបានបរិភោគផលចម្រើនពីស្រែចម្ការ ហើយព្រះអង្គបានឲ្យលោកជញ្ជក់ទឹកឃ្មុំពីថ្មដា និងប្រេងពីថ្មដ៏រឹង
ឱអ៊ីស្រាអែលអើយ អ្នកសប្បាយហើយ តើមានអ្នកឯណាដូចឯង ជាសាសន៍ដែលព្រះយេហូវ៉ាបានសង្គ្រោះ ជាខែលការពារអ្នក ហើយជាដាវនៃសិរីល្អរបស់អ្នក! ខ្មាំងសត្រូវរបស់អ្នកនឹងចុះចូលអ្នក ហើយអ្នកនឹងជាន់លើទីខ្ពស់ៗរបស់គេ»។
សូមឲ្យអ្នករាល់គ្នាមានកម្លាំង ប្រកបដោយព្រះចេស្ដាគ្រប់ជំពូក ដោយឫទ្ធិបារមីដ៏រុងរឿងរបស់ព្រះអង្គ ហើយឲ្យអ្នករាល់គ្នាចេះទ្រាំទ្រ និងអត់ធ្មត់គ្រប់យ៉ាង ដោយអំណរ