សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះចម្រើនថ្ងៃអាយុ តែអស់ទាំងឆ្នាំនៃអាយុរបស់មនុស្សអាក្រក់ នឹងត្រូវរួញខ្លីវិញ។
សុភាសិត 9:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតដោយសារយើង នោះអស់ទាំងថ្ងៃរបស់ឯង នឹងបានចម្រើនជាច្រើនឡើង ហើយអស់ទាំងឆ្នាំនៃអាយុឯង នឹងបានយឺនយូរទៅ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតដោយសារតែប្រាជ្ញា ថ្ងៃរបស់អ្នកនឹងកើនឡើង ហើយឆ្នាំនៃអាយុនឹងត្រូវបានបន្ថែមដល់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រាជ្ញាផ្ដល់ឲ្យអ្នករស់បានយូរ ប្រាជ្ញាធ្វើឲ្យអ្នកមានអាយុវែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតដោយសារអញ នោះអស់ទាំងថ្ងៃរបស់ឯងនឹងបានចំរើនជាច្រើនឡើង ហើយអស់ទាំងឆ្នាំនៃអាយុឯងនឹងបានយឺនយូរទៅ អាល់គីតាប ប្រាជ្ញាផ្ដល់ឲ្យអ្នករស់បានយូរ ប្រាជ្ញាធ្វើឲ្យអ្នកមានអាយុវែង។ |
សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះចម្រើនថ្ងៃអាយុ តែអស់ទាំងឆ្នាំនៃអាយុរបស់មនុស្សអាក្រក់ នឹងត្រូវរួញខ្លីវិញ។
មានអាយុវែងនៅដៃស្តាំ ព្រមទាំងទ្រព្យសម្បត្តិ និងកិត្តិសព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះ។
ដ្បិតសេចក្ដីទាំងនោះនឹងបន្ថែម ឲ្យឯងបានថ្ងៃវែង និងអាយុយឺនយូរ ព្រមទាំងសេចក្ដីសុខផង
ចូរលះចោលសេចក្ដីល្ងង់ខ្លៅ ចេញនោះនឹងបានរស់នៅ រួចដើរក្នុងផ្លូវនៃការចេះដឹងវិញចុះ»។
ដើម្បីឲ្យអាយុរបស់អ្នក និងអាយុកូនចៅរបស់អ្នកបានចម្រើនវែងឡើង នៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថថា នឹងឲ្យដល់បុព្វបុរសរបស់អ្នក ដូចជាផ្ទៃមេឃនៅលើផែនដី។
ខ្ញុំយកស្ថានសួគ៌ និងផែនដីឲ្យធ្វើបន្ទាល់ទាស់នឹងអ្នករាល់គ្នានៅថ្ងៃនេះថា ខ្ញុំបានដាក់ជីវិត និងសេចក្ដីស្លាប់ ហើយព្រះពរ និងបណ្ដាសា នៅមុខអ្នករាល់គ្នា។ ដូច្នេះ ចូរជ្រើសរើសយកជីវិតចុះ ដើម្បីឲ្យអ្នក និងពូជពង្សរបស់អ្នកបានរស់នៅ
ប្រយោជន៍ឲ្យអ្នកបានកោតខ្លាចព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយកាន់តាមគ្រប់ទាំងច្បាប់ និងបញ្ញត្តិរបស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នក អស់មួយជីវិតរបស់អ្នក និងកូនចៅរបស់អ្នកតរៀងទៅ ហើយឲ្យអ្នកមានអាយុយឺនយូរ។